តារាម៉ូដែល រាងល្វតល្វន់ ទឹម រដ្ឋា នៅតែសម្តែងការ នឹកនា គ្រាបាត់បង់អ្នកម្តាយ ដែលធ្លាប់ នៅក្បែរកាយ មើលថែ និងអោយដំបូន្មាន។ នៅពេលនេះ ការពិតត្រូវតែទទួលយក ដោយនាង និងបងប្អូន សន្យាថាមើលថែឪពុកអោយបានល្អ។ រហូតពេលនេះ នាងត្រូវប្អូនស្រី ទឹម វត្តី សម្រេចចិត្តចេញបម្រាម។
ទឹម រដ្ឋា បាននិយាយ ពាក់ព័ន្ឋ និង ចំនុចទាំងនេះថា ប្អូនស្រី ទឹម វត្តី ដូចជា ម្តាយនាងចឹងតាំងពី ម៉ាក់គាត់នៅ។ ទៅណា មកណា គឺតែពីរ នាក់បងប្អូន មិនដែលខ្វះចន្លោះ។ កាលអ្នកម្តាយ នៅរស់រានមាន ជីវិត រមែងប្រាប់ វត្តីថា ទៅណាមើលបងស្រីផង ព្រោះ បងយើងគាត់ ខំធ្វើការច្រើនណាស់ នៅលើសិល្បៈ ដែលស្រឡាញ់។ បែបនេះហើយតាំងពី ម៉ាក់ចែកឋានទៅ គឺ រមែង ប្អូនស្រីសួរនាំរហូត ហាមមិនអោយទៅណាបាត់ដំណឹងនោះទេ។ បើទៅណាអត់យកទៅតាម គឺវត្តី គាត់តេសួរ នាំជាប្រចាំ។
តាំងពី ជីវិតទឹម រដ្ឋា ជោគជ័យលើសិល្បៈមក នាង រមែងខិតខំ ធ្វើការ ថត សម្តែង ដើម្បីបាន ប្រាក់ចំណូល ជួយគ្រួសារ អោយថ្កុំថ្កើង។ នាងបានសម្រេចបំណងអ្នកម្តាយ បានច្រើនប្រការ ដូចជា ជូនដើរកម្សាន្ត កាដូផ្សេងៗ ការរស់នៅលើ ផ្ទះថ្មីទំនើប ជាដើម។ លះបង់បែបនេះ ទើបរឿងផ្ទាល់ខ្លួន របស់ រដ្ឋា សម្រេច មិនទាន់គិតបើទោះជានាងជួប អ្នកដែលស្រឡាញ់ហើយនោះ។