មាស សុខសោភា នៅតែលេងបិទពួន

0

មកទល់ពេលនេះ តារាចម្រៀង កញ្ញា មាស សុខសោភា នៅតែធ្វើអោយអ្នកគាំទ្រច្របូកច្របល់ ដោយស្រាប់តែមានការបែកធ្លាយជាថ្មីទៀតថា អាចនឹងមិនជ្រកនៅក្នុងផលិតកម្មហង្សមាស ឬ ផលិតកម្មណាមួយនោះទេ បើទោះជាមុននេះ បានបង្ហាញតម្រុយថា នាងទំនងជាក្លាយជាតារាកុងត្រា របស់ហង្សមាសហើយ។ នាងត្រូវគេបង្ហើបថា អាចនឹងបង្កើតទីផ្សារ ចម្រៀងផ្ទាល់ខ្លួន ដោយមិនពឹងអាស្រ័យលើអ្នកណាទៀត ដោយសារតែនាង គឺ មានធនធានល្អៗនៅក្នុងដៃ រួចស្រេចទៅហើយ។

ប៉ុន្តែការទម្លាយដដែលជាដដែលនេះ ត្រូវគេមើលឃើញថា នឹងធ្វើអោយ មាស សុខសោភា ពិបាកប្រជែងទីផ្សារចម្រៀង ទើបមិនអាចទៅរួចនោះទេ ប្រសិនបើតារាចម្រៀងល្បីរូបនេះ មិនចូលហង្សមាស។ នេះជាការលើកឡើងរបស់អ្នកជំនាញសិល្បៈម្នាក់ ដែលតារាចម្រៀងជាច្រើនហៅថា ”លោកគ្រូៗ” តែលោកសុំមិនឲ្យបញ្ជាក់ឈ្មោះជាសាធារណៈ។

លោកបញ្ជាក់ថា មាស សុខសោភា សុខ ចិត្ត បង្កើតផលិតកម្មផ្ទាល់ខ្លួនឯង មិនពឹងអាស្រ័យលើផលិតកម្មផ្សេងដូចមុនទេ។ ហេតុផល គឺនាង មាន បងប្រុស គឺ លោក មាស សុខរតនៈ ជាអ្នកនិពន្ឋ ដែលធ្លាប់ មានប្រវត្តិសាងបទចម្រៀង អោយផ្ទុះច្រើនបទ។ បន្ថែមពីនេះ ស្វាមីនាង ក៏ចាប់ផ្តើម វាយលុកចូលនៅក្នុងវិស័យចម្រៀង ដោយបានបង្កើតផលិតកម្មផ្ទាល់ខ្លួន ដែលមិនខុសពីមានជន្ទល់មួយ រឹងមាំ។ ស្របគ្នាដែលនាង ក៏នាងមាន សំឡេង ពីរោះ និង ឈ្មោះល្បីឈ្មោះស្រាប់ផង គឺមានន័យថា ទោះនាងទៅច្រៀងនៅឯណា ក៏ល្បីមិនខុសគ្នា។ ប៉ុន្តែផ្ទុយពីការគិតនេះ អ្នកវិភាគជាច្រើនយល់ថា បើ សោភា ចង់បានលេខ១ គឺដាច់ខាត នាងត្រូវតែចូលផលិតកម្មធំ គឺ ហង្សមាស ហើយមានការជ្រោមជ្រែងខ្លាំង ដើម្បីអោយស័ក្តិសមនឹងសមត្ថភាពនិង កេរ្តិ៍ឈ្មោះរបស់នាងផង។ ជាមួយនឹងភាពច្បាស់លាស់ មួយណាក៏មិនទាន់ឃើញនេះ ទើបម្នាក់ៗ យល់ថា មាស សុខសោភា កំពុងលេងបិទពួនដោយ មិនទាន់ប្រកាសពីផលិតកម្មថ្មីដែលនាងកុងត្រានោះ ថាតើគឺហង្សមាស ឬ បង្កើតផលិតកម្មខ្លួនឯងនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here