លេចដំណឹង សារ៉ាយ សក្ខណា ទាស់សសៃ

0

គ្មានអ្នកណាមិនដឹងនោះទេ ថា លោកយាយ របស់ សារ៉ាយ សក្ខណា បានទទួលមរណៈភាពកាលពីថ្ងៃ១៨ សីហា ២០២០ បន្ទាប់ពីដួលរអិល ជើងបោកក្បាល។ ពិធីបូជាសព និង បុណ្យ7ថ្ងៃ របស់ លោកយាយអ្នកនាង ដែលមានឈ្មោះថា អ៊ុំ វណ្ណសុី វ័យ៧០ឆ្នាំ មិនមានវត្តមាន អ្នកនាង សារ៉ាយ សក្ខណា នោះ ដោយសារតែអ្នកនាង ជាប់នៅអាមេរិក ហើយបើចុះមក ក៏គង់តែត្រូវគេដាក់14ថ្ងៃ មិនអាចជួបជុំគ្រួសារ។ យ៉ាងណាមិញ នៅក្នុងពេលនេះ មានដំណឹង អ្នកនាង ទ្រហ៊ោយំស្ដាយម៉ាក់យាយរបស់ខ្លួន រហូតដល់ទាស់សរសៃ។ នេះបើយោងតាមការបញ្ជាក់ ពីម្ដាយបង្កើតរបស់អ្នកនាង ដែលជាអ្នកជំហរបុណ្យ។

ពិធីបុណ្យគម្រប់៧ថ្ងៃ លោកយាយ សក្ខណា ត្រូវបានម្តាយ សក្ខណា និងកូនចៅសាច់ញាតិផ្សេងទៀត រៀបចំយ៉ាងសមសួន ដើម្បី ឧទ្ទិសកុសលជូន ដួងព្រលឹង។ គ្រានោះឃើញ មានវត្តមានសិល្បករមួយចំនួនបានចូលរួមលើកទឹកចិត្ត អោយបានរឹងមាំជាបន្តទៀត ចំពោះអ្វីដែលកើតឡើងទាំងមិនដឹងមុន។

បើតាមការអោយ ដឹង ពី អ្នកស្រី សម្ជស្ស ម្តាយ សក្ខណា ប្រាប់ថា កូនស្រីម្នាក់នេះ លោកយាយគេ ស្រឡាញ់ណាស់ ហើយនាងក៏ស្រឡាញ់លោកយាយវិញដែរ។ ម្ល៉ោះហើយពេលដឹង ថាលោកយាយកើតហេតុ បែកឋាន នាងយំឡើងសោះទឹកភ្នែកទាស់សសៃ ព្រោះមិនបានមកចូលរួមបុណ្យ។ សក្ខណា នឹងមកកម្ពជា ខែ១១ ខាងមុខ ដើម្បី ធ្វើបុណ្យ១០០ថ្ងៃ ជូនម្តាយអ្នកស្រី ជាលក្ខណៈគ្រួសារ ដើម្បីអោយអស់ចិត្តហើយ ផែនការសិល្បៈ មិនទាន់ដឹងថាបែបណាទេ ព្រោះមកគិតគូជាមួយសាច់ញាតិច្រើនជាង។

LEAVE A REPLY

Please enter your comment!
Please enter your name here