ប្លែកភ្នែក នឹងឈុតបុរាណពី សួស វីហ្សា ពេលជិតគ្រប់ខែ

0

សួស វីហ្សា និង ថម មី ធ្វើអោយមានការចាប់អារម្មណ៍មិនតិចទេ ជាមួយនឹងការបង្អួតឈុតបុរាណ ក្នុងពេលអ្នកនាង វីហ្សា ជិតគ្រប់ខែ។ នេះក៏ជាការបង្អួតក្តីសុខដ៏ប្លែកឋភ្នែកមួយ នៅក្នុងសម័យលង្វែក ដែលកម្រមានអ្នកសិល្បៈនឹកឃើញនាពេលកន្លងមកផងដែរ។ អ្វីដែលកាន់តែសរសើរ គឺនេះក៏ជាការចូលរួមបំផុស បំផុល អោយគេកាន់តែបានស្គាល់ពីអ្វីដែលជារបស់ បុរាណកាលខ្មែរ សម្រាប់អ្នកគាំទ្រគ្រប់រូប។

អ្នកនាង សួស វីហ្សា បាន សរសេរ បង្ហោះថា «ស្តេច និងមហេសី រួមទាំងបុត្រី កំពុងតែថតរូបនាសម័យលង្វែក ?
ឈុតស្តេចគ្រងរាជ្យក្នុងសម័យលង្វែក❤️??❤️ យេីងខ្ញុំសូមចែករំលែករូបភាពក្នុងអតីតកាល ច្នៃក្នុងពេលបច្ចុប្បន្នជូនដល់បងប្អូនកូនខ្មែរយេីងជាការរំលឹកនិងចងចាំ។​ បេីមានការខុសឆ្គងក្នុងន័យអចេតនាណាមួយសុំមេត្តាខន្តីអភ័យទោសទុកជាមុន​​​​​ (ខ្មែរស្រលាញ់ខ្មែរ❤️??❤️) គ្រងឈុតដោយ​​ Tommy Real & Sous Visa & អូនJenny ក្នុងពោះម៉ាក់ៗ តើសមរម្យទេបងប្អូន បើស្រលាញ់សូមស៊ែរនិងអោយកំលាំងចិត្តផង»។

គួរបញ្ជាក់ផងដែរថា នៅសល់តែរយៈពេលខ្លីទៀតទេ អ្នកនាង សួស វីហ្សា នឹងដល់ពេលឆ្លងទន្លេ ធ្វើជាម្តាយគេ ក្រោយសម្ងំថែកាយ ចិត្តអោយល្អ។ ពេលពពោះ វីហ្សាសែន មានក្តីសុខព្រោះ បានស្វាមីជាអតីត ហ្វ្រេសសុីប៊យ ឆ្នាំ២០១៣ ពូកែលួងលោម។ ថម មី ច្រើនលើកយក ស្ទីលកំប្លែង សប្បាយៗ អោយប្រពន្ឋបានសើច ដែលជា វិធីមួយជួយដល់ស្មារតីកូន និងម្តាយជ្រះថ្លា និងមានសុខភាពល្អ។