មានទឹកចិត្តណាស់ ចប់ពិធីមិនទាន់ ម្ចាស់ប្រេន CTM Skin Care ចុះចែកបាយសំឡ ជាង១០តុ

0

កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២០ ម្ចាស់ប្រេន CTM Skin Care បានធ្វើពិធីប្រកាសសម្ពោធផលិតផលរបស់ខ្លួនយ៉ាងអធឹកអធម ដោយមាន លោកស្រី ទ្រី ដាណា ជាអគ្គនាយិកា និង ស្វាមី ជាអគ្គនាយក ជាគណអធិបតី។ អ្វីដែលកត់សម្គាល់ គឺគ្រាន់តែចប់ពិធីភ្លាម អ្នកស្រី ណើ ចាន់ត្រា ដែល ជាម្ចាស់ប្រេន រត់ប្ដូរសំលៀកបំពាក់ស្អាតៗចេញ ហើយចុះទៅចែកបាយសំឡ ដែលអ្នកស្រីកុម្ម៉ង់លើសចំនួន១៥វត្ត យកទៅចែកអ្នកធាក់ស៊ូក្លូ និង អ្នកដេកតាមចិញ្ចើមថ្នល់ភ្លាមៗតែម្ដង នៅមាត់ទន្លេ មុខវត្តឧណ្ណាឡោម។

អ្នកស្រី ណើ ចាន់ត្រា បញ្ជាក់ថា អ្នកស្រីបានកុម្ម៉ង់ម្ហូបអោយលើសរហូតដល់15តុដើម្បីទុកចែកអ្នកខ្វះខាតនៅពេលចប់ពិធី តែដោយសារតែភ្ញៀវមកច្រើនទើបសល់តែ10តុតិចតួច ហើយអ្នកស្រី និង ក្រុមការងារ ក៏ចុះចែកទាំងយប់ដល់ក្រុមអ្នកធាក់ស៊ីក្លូ អ្នកសុំទាន និង អ្នកក្រៗ នៅមាត់ទន្លេតែម្ដង។ អ្នកស្រីថាការចែកម្ហូបអាហារ និងថវិកា នេះ គឺមានគម្រោងទុកតាំងពីមុនកម្មវិធីសម្ពោធចាប់ផ្ដើម ដោយអ្នកស្រីថា ម្ហូបអាហារដែលអ្នកស្រីតម្រូវទាំងនោះ គឺដើម្បីអោយអ្នកខ្សត់ខ្សោយមួយក្រុមបានឆ្ងាញ់មួយពេល ហើយនេះមិនមែនជាសកម្មភាពលើកដំបូងរបស់ក្រុម CTM Skin Care នោះទេ។ អ្នកស្រីក៏បានថ្លែងពីអារម្មណ៍ពាក់ព័ន្ធនឹងពិធីសម្ពោធ ដែលទើបបញ្ចប់ថា អ្នកស្រីនៅតែមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលគ្រាន់តែជាអតីតកម្មការិនីរោងចក្រនិងជាអ្នកស៊ីឈ្នួលបកបង្គានៅខេត្តកំពតតែបែជាមានឱកាសបានក្លាយជាម្ចាស់ប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ខណៈដែលអ្នកស្រីមិនធ្លាប់ស្រម៉ៃទាល់តែសោះក្នុងពេលជីវិតជួបការលំបាក។ អ្នកស្រីថាខ្លួនមានថ្ងៃនេះគឺដោយសារអ្នកស្រីមានឱកាសនិងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ខណៈដែលជោគជ័យនេះបានកែរប្រែជីវិតរបស់អ្នកស្រីដូចមេឃនិងដីត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកស្រីថាក្នុងឆ្នាំ 2019អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះតែនៅដើមឆ្នាំ 2020នេះអ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប ហើយបានឈរនៅលើវេទិកា ជាមួយលោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ដែលជា Idol និង ជាមនុស្សមានគុណ ហើយមានមនុស្សរាប់ពាន់អបអរសាទរ។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានថ្លែងបញ្ជាក់ថា អ្នកស្រី ណើ ចាន់ត្រា គឺជាមនុស្សចូលចិត្តធ្វើបុណ្យ និង សប្បុរសធម៌ ដោយសកម្មភាពទាំងនោះកន្លងមករបដអ្នកស្រី គឺលោកស្រី មិនដែលបង្គាប់បញ្ជានោះទេ។ លោមស្រីក៏បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសម្រេចចិត្តប្រគល់ប្រេន CTM skincare ឱ្យទៅអ្នកស្រី ណើ ចាន់ត្រា គឺដោយសារតែលោកស្រីកត់សម្គាល់ឃើញតាំងពីដំបូងថាអ្នកស្រី ណើ ចាន់ត្រា គឺជាមនុស្សមានសមត្ថភាពមួយរូបបន្ទាប់ពីគោរពតាមគោលការណ៍ធំៗទាំង6 របស់ក្រុមហ៊ុន និងពូកែក្នុងការពង្រីកទីផ្សារ ជាពិសេសក្នុងការគ្រប់គ្រងតំណាងចែកចាយតាំងពីអ្នកស្រី ណើ ចាន់ត្រា នៅជាតំណាងរបស់ក្រុមហ៊ុន NNP ប្រចាំខេត្តកំពត។ អ្នកស្រីកាន់តែមានមោទនភាពដែលអ្នកស្រី ណើ ចាន់ត្រា ធ្វើបានជោគជ័យត្រឹមតែរយៈពេលប្រមាណជាង5ខែ ដោយអាចស្វែងរកតំណាងចែកចាយឱ្យ CTM Skincare បានរហូតដល់ជាង 3000នាក់នៅទូទាំងប្រទេស។

ជាមួយនឹងការកោតសរសើរចំពោះអ្នកស្រី ណើ ចាន់ត្រា លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ថាប្រេននីមួយៗរបស់ក្រុមហ៊ុន ដាណាទ្រី មិនមែនគ្រាន់តែប្ដូរម៉ាកយីហោហើយផលិតផលតែមួយនោះទេពោលគឺប្រេនទាំង3ម៉ាករបស់ក្រុមហ៊ុនសុទ្ធតែផលិតនៅរោងចក្រផ្សេងគ្នា រូបមន្តផ្សេងគ្នាដោយគ្រាន់តែមានគុណភាពល្អដូចគ្នាប៉ុណ្ណោះ។

នៅក្នុងពិធីនោះលោកស្រី ទ្រី ដាណា ក៏បានបរិច្ចាករទេះរុញជូនដល់តំណាងចែកចាយដែលជាជនពិការម្នាក់មួយៗ និងបានប្រកាសថានឹងធ្វើឱ្យអ្នកបណ្ដាក់ទុកជាមួយនឹងប្រេន CTM Skincare ក្លាយជាអ្នកមានត្រឹមតែរយៈពេលមួយឆ្នាំបើទោះបីជាមានផលិតផលគ្រឿងសម្អាងច្រើនមុខនៅទីផ្សារកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here