ភាពយន្តរឿង “ស្នាមញញឹមចុងក្រោយ ” ប្រកាសបញ្ចាំង ក្នុងថ្ងៃដំបូងរោងកុនបើកទ្វារ

0

ក្រោយការអនុញ្ញាតិអោយបើករោងកុនឡើងវិញ ភាពយន្តខ្មែរដែលស្នាដៃដ៏ឥតខ្ចោះរបស់ផលិតករ លោក លៀក លីដា ត្រូវបានប្រកាសបញ្ចាំងជាផ្លូវការហើយ។ សិល្បករជាច្រើនដួងបានលេចមុខនៅក្នុងថ្ងៃដាក់បញ្ចាំងភាពយន្តរឿង “ ស្នាមញញឹមចុងក្រោយ ” នាថ្ងៃនោះ ដោយការប្រកាសបញ្ចាំងនោះ ក៏ធ្វើចំថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២០ ចំថ្ងៃរោងកុនដំណើរការក្នុងថ្ងៃដំបូងតែម្ដង។ នៅក្នុងថ្ងៃនោះ ផលិតកម្ម LD ក៏បានរៀបចំសន្នីសិទ្ធសារព័ត៌មានមួយ ដោយមានវត្តមានតួអង្គសំខាន់ៗចូលរួមផងដែរ។

តារាដែលចូលរួមក្នុងពិធីសម្ពោធនោះរួមមាន កញ្ញា អេឡា គឺជាតួឯកស្រីនៅក្នុងរឿង “ ស្នាមញញឹមចុងក្រោយ ” ចំណែកលោក លឹម ជាឡាយ គឺជាតួឯកប្រុស កន្លងមកអ្នកទាំងពីរមិនធ្លាប់សម្តែងរួមគ្នានោះទេ ។ កញ្ញា អេឡា បានរៀបរាប់ប្រាប់ថា ជាលើកដំបូងហើយដែលខ្លួនបានចាប់ដៃគ្នាសម្តែងជាមួយលោក លឹម ជាឡាយ ទោះបីជាជួបនូវការលំបាកជាច្រើន តែនាងបានប្រឹងប្រែងតស៊ូថតរឿងនេះរហូតបានសម្រេចទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន ។
ដោយឡែកលោក លឹម ជាឡាយវិញ បានឱ្យដឹងផងដែរថា រឿង “ ស្នាមញញឹមចុងក្រោយ ” ជាស្នាដៃថ្មីមួយដែលលោកមិនអាចបំភ្លេចបានក្នុងជីវិត ពីព្រោះក្នុងរឿងនេះលោកបានជួបនូវហេតុការណ៍ជាក់ ស្តែងមួយដែលលោកមិនធ្លាប់បានជួបនាពេលកន្លង លោកស្ទើរតែបានបង់ជីវិតនៅពេលថតរឿងនេះ ។ លោកនឹងបង្ហាញវិដេអូដែលលោកបានជួបប្រទះនៅពេលលោកថតរឿងនេះ ក្រោយពីរឿងនេះ បញ្ចាំងនៅលើរោងភាពយន្តចប់ ។
មិនដឹងថាតើបុរសសង្ហារ លឹម ជាឡាយ ជួបនូវហេតុការណ៍អាក្រក់អ្វីនោះទេ ដែលធ្វើឱ្យលោក ពោលពាក្យដ៏រន្ធត់បែបនេះ ។
ក្រៅពីកញ្ញា អេឡា និងលោក លឹម ជាឡាយ ក៏មានវត្តមានសិល្បករជាច្រើនដួងទៀត ដែលបានពួតដៃគ្នាសម្តែងក្នុងរឿង “ ស្នាមញញឹមចុងក្រោយ ” ដោយពួកគេសង្ឃឹមថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ។
ជាមួយគ្នានេះផងដែរផលិតកម្ម LD ក៏កំពុងដាក់បញ្ចាំងរឿង The Clock នៅក្រៅប្រទេសផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here