ស្រស់ស្អាត បែបនេះ ឈិត សុវណ្ណបញ្ញា មិនគួរស្ងាត់ជីវិតស្នេហា

0

ឈិត សុវណ្ណបញ្ញា នៅតែមើលឃើញថា បានលាក់បំបិទ យ៉ាងស្ងាត់ពីជីវិត គូគាប់ ដោយពេលនេះអាយុរបស់នាង ក៏កាន់តែហក់ទៅមុខផង។ តារារូបនេះ ត្រូវបាន គេលើកឡើងថា រួចផុតពីព័ត៌មានស្នេហា និងកម្របានដឹងថា បុរសរូបណា ត្រូវជារបស់ស្វាមីនាង ក្នុងពេលអនាគត។ បើងាកមកមើល សម្រស់វិញ ដ្បិតនៅស្រស់ តែក៏ឃើញថាមានភាពចាស់ទុំជាបណ្តើរៗផងដែរ។

ដោយសារ មានតែមធ្លាប់ជា តារាល្បីឈ្មោះ កាលនៅផលិតកម្មចាស់ ទើបក្រោយពេល ឈិត សុវណ្ណបញ្ញា ងាកមករួមការងារ នៅក្នុងផលិតកម្មថោនមក ឃើញថាខាងទ្រនំថ្មីរបស់នាង បានចាត់ការ អោយបទចម្រៀង និងឆាកសម្តែងល្អជាច្រើន។ ប្រការទាំងនេះ ដើម្បីលើកទឹកចិត្តនាង ក្រោយពេលប្តូរមកសាងស្នាដៃនៅកន្លែងថ្មី។ ទោះមានការ ត្រួសត្រាយ តែមើលមកលើសន្ទុះកេរ្តិ៍ឈ្មោះរបស់នាងវិញ ក៏ទាន់លាន់ឮដូចកាលនៅស្ថាប័នចាស់នោះឡើយ។ តែក៏មិនស្ងាត់ពេកដែរ។ លើកលែងតែរឿង ស្នេហាប៉ុណ្ណោះ ដែល បញ្ញា ដូចជាមានការខ្លាចរអាតែម្តងក្ន៧ងការលាតត្រដាង គឺស្ងាត់ ដែលមិនដឹងថានាងមានហើយតែលាក់ ឬ មិនទាន់សម្រេចចិត្តទទួលយក បុរសណា ជាគូនិស្ស័យ។ តែកន្លងមក តែងមានព័ត៌មានថា មានគេតាមចែចង់បែបណា តារាស្រីរូបនេះតោះតើយ មិនខ្ចីឆ្លើយតប ខណៈដែលមើលទៅលើមិត្តរួមជំនាន់វិញ គឺខ្លះមានប្តី និងមានកូនជាសុខសុភមង្គលចង់អស់ទៅហើយនៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here