ក្នុងពិធីចេញខែកូនស្រី របស់ អតីតតារាចម្រៀងរ៉ក់ អ្នកនាង ម៉ូលីកា និងស្វាមី ដែលជាអតីតតារាសម្ដែង គឺលោក ហុង មានុន ហៅឆានុន គេចាប់អារម្មណ៍ជាងគេ គឺឈ្មោះរបស់កូនអ្នកទាំងពីរតែម្ដង។ ម្នាក់ៗតាមដាន និងចែកចាយរូបថតរបស់ក្មេងតូចនេះបាត់ទៅហើយ ធ្វើអោយគេមើលឃើញថា អ្នកនាង និង ស្វាមី មិនមែនតែមហាជនស្គាល់តែពីរនាក់នោះទេ ប៉ុន្តែកូនស្រីរបស់អ្នកនាង ក៏មានគេស្គាល់មិនណយដែរ ដែលមានន័យថា បានល្បីទាំងទើបចេញខែ។
គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ បន្ទាប់ពី អ្នកនាង ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានចំណាយរហូតដល់ជាង១០ម៉ឺនដុល្លាររៀបការ។ ព័ត៌មានអ្នកនាង សម្រាលកូនស្រី កាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២០ កន្លងទៅ ក៏មានអ្នកដឹង និង អ្នកតាមដានមិនអន់ដែរក្នុងស្រទាប់មហាជន។ មកទល់ពេលនេះ កូនស្រីអ្នកនាង មានអាយុ១ខែហើយ ទើបអ្នកនាង ធ្វើពិធីចេញខែ ដែលមើលទៅក៏ធំដណាស់ដែរ បើធៀបនឹងពិធីចេញខែរបស់គូស្នេហ៍មួយចំនួនក្នុងសម័យកូវីត១៩នេះ។ តារា១គូនេះមានប្រវត្តិតស៊ូកម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំទើបរៀបការហើយពេលនេះពួកគេមានជីវភាពធូរធារណាស់ដែរ តាមរយៈការបើកហាងអស់ទឹកប្រាក់ជាង១០ម៉ឺនដុល្លា ទិញបានផ្ទះធំ រួមទាំងទិញរថយន្ដទំនើបៗជិះទៀតផង។
ភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីចេញខែកូនស្រីរបស់អ្នកនាង ក៏មើលទៅសប្បាយចិត្តណាស់ដែរ នៅពេលឃើញគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាចាក់ទឹកមិនលិចនៅក្នុងពិធីនោះ។ មហាជនមិនតិចនាក់ទេច្រណែនម៉ូលីកា ដែលមានស្វាមីរូបសង្ហារ និងកាន់តែស្រលាញ់ថ្នាក់ថ្នមប្រពន្ធក្រោយមានកូន១បែបនេះ ថ្វីដ្បិតតែកន្លងមកអ្នកទាំងពីរមានរឿងខ្វែងគំនិតគ្នាធ្វើអោយអ្នកខ្លះភ្ញាក់ផ្អើលខ្លះៗ៕