មកស្គាល់តារាសម្ដែងប្រុស ដែលលេចធ្លោរជំនាន់ថ្មី ក្នុងវិស័យសម្ដែង

0

នៅក្នុងសង្គមសិល្បៈសម្តែងនាពេលចុងក្រោយ យើងសង្កេតឃើញថា ផ្នែកតារាសម្តែងបុរសមិនសូវជាបុិនសម្តែង ប៉ុន្មាននោះទេ ពោលគឺនៅតែមានកម្រិត ខណៈដែលតារាប្រុសភាគច្រើន ក៏មិនទាន់មានអ្នកណាម្នាក់ជាប់ចិត្តក្នុងផ្នត់គំនិតស្រទាប់មហាជន បើធៀបនឹងតារាសម្ដែងតួឯកស្រីខ្លាំងៗ។ យ៉ាងណាមិញ គេក៏នៅតែមើលឃើញដា មានតារាសម្ដែងប្រុស៥ដួង ដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមតារាប្រុស ព្រោះតែបានបង្ហាញខ្លួនជាតួឯក ហើយទទួលបានការគាំទ្រជាងតារាប្រុសផ្សេងៗនោះផងដែរ។

វត្តមានរបស់តារាប្រុសទាំង៥នេះ គឺអាចនិយាយបានថាកំពុងស្នង តារាប្រុសរៀមច្បងមុនជំនាន់ខ្លួនដែលឆក់ យកការទាក់ចិត្តមិត្តអ្នកទស្សនាបាន ដូចជា លោក ស៊ុក សុភា លោក ហង្ស ឈា លោក ប៉ែន ចំរ៉ុង លោក ជា សុវណ្ណនរាហ៍ លោក ហេង ប៊ុនលាភ លោក សោ ពន្លឺ និងតារាប្រុសមួយចំនួនទៀត ដែលខ្លះបោះបង់ ចេញទៅរស់នៅនាយសមុទ្រសាង អនាគតថ្មីនោះ។ តារាស្រករក្រោយ ផ្នែកបុរសពេលនេះ ឃើញមាន លោក ខាត់ វៃហាំង លោក អ៊ែត វីន លោក ភឹម តារាវិបុល និង លោក ប៉ែន ភក្រ័សុធារិទ្ធ បន្ទាប់ពីតារាទាំង៤ ក្លាយជាតួឯកក្នុងភាពយន្តបណ្ដាក់គ្នា ហើយសុទ្ធសឹងតែជាភាពយន្តដែលទទួលបានការគទ្រតាមរយៈកញ្ចក់ទូរទស្សន៍។ ក្រៅពីនោះតារាសម្ដែងកាន់ឆ្នាំលោក អ៊ុនសុធា ក៏នៅតែមានពន្លឺរះត្រចះមួយដួងទៀតផងដែរ ក្នុងចំណោមតារាជំនាន់ថ្មីដែលខ្លាំងៗផ្នែកបុរស។

តាមទស្សនៈ អ្នកទស្សនាមើលឃើញថា តួប្រុសឥឡូវសម្បូរ តែខ្វះអ្នកចេះលេង គឺមិនសូវសម ពោលគឺខ្វះអ្នកលេចធ្លោរខ្លាំង តែសម្រាប់តារាទាំង៥រូបនេះ គឺនៅតែមានប្រជាប្រិយភាពខ្លាំង មានទីផ្សារឈានឡើង ហើយមិនទាន់ស្ថិតនៅជាប៉ារ៉ាបូលសំយ៉ុងចុះ។ តារាទាំង៥នេះ រាល់ពេលសម្តែងម្ដងៗ គឺមិនថាសម្ដែងជាអ្វីនោះទេ សុទ្ធតែដាក់អារម្មណ៍បានល្អ ហើយទទួលបានការគាំទ្រ។ ដូច្នេះហើយទើបតារាទាំង៥ គឺអាចនិយាយបានថា មានមុខបង្ហាញខ្លួនក្នុងភាពយន្តថ្មីៗបណ្ដាក់គ្នា នៅលើស្ថានីយ៍ទូរទស្សន៍ធំៗ ដោយមិនរាប់បញ្ចូលឱកាសសម្ដែងភាពយន្តខ្លីផង។ អ្នកទាំង៥ ត្រូវគេអោយតម្លៃថា ដាក់អារម្មណ៍បានល្អ ធននឹងការងារ សមជាតួប្រុស ទឹកមុខសមជាបុរសមាំទាំ ហើយបើឈុតវាយតប់គឺសមដូចគ្នា។ ផលិតករមួយចំនួនពោលថា មានតួប្រុសខ្លះមានមាឌធំ តែកាន់ដាវថតកាត់ថ្ងៃអីវិញ គឺមិនសូវសមឡើយ ខ្លាចបាក់សម្រស់និងខូចស្បែកដោយ សារតួប្រុសខ្លះថែសាច់ជាងស្រីៗទៅទៀត។ ដូចនេះហើយទើប ធ្វើអោយតម្រូវការតួប្រុសរាល់ថ្ងៃ មិនសូវមានច្រើន ពោលគឺឃើញតែតួឯកប៉ុន្មានរូបខាងលើក្ដោបបានតួឯកច្រើន ព្រោះតែពួកគេសម្ដែងសម ហើយគោរពការបានល្អ។ យ៉ាងណាមិញ តារាប្រុសមួយចំនួនផ្សេងទៀត ដូចជា លោក ជា លាងឆេ លោក បញ្ញា សិដ្ឋ លោក សន ពិសិដ្ឋ និងតារាឡើងកូដមួយចំនួនទៀត ក៏កំពុងប្រជែងយកតំណែងតួឯកលេចធ្លោរនេះ ប្រកៀកៗផងដែរ នៅក្នុងវិស័យភាពយន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here