


មក ទល់ពេល នេះ អ្នកនាង ឡាយ លក្ខិណា នៅតែ បន្តរស់នៅ ប្រទេស កាណាដា ដោយអាច មានតម្រុយថា អ្នកនាង នឹងរស់នៅ ទីនោះ ហើយ ក្រោយពេលរកបានគូ និងការងារគួរអោយទុកចិត្ត។ អ្នកនាង រមែង បង្ហាញនូវភាព រីករាយ ជាមួយ បងប្អូននា តំបន់មុន ឯសម្រស់ របស់អ្នកនាង វិញឃើញថា នៅតែស្អាតសមតាមវ័យកាល។ ប៉ុន្តែ គូស្នេហ៍ថ្មី ហាក់មិនទាន់ឃើញ អ្នកនាង បង្ហាញអោយគេដឹងនៅឡើយ។
ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាស្រី ឡាយ លក្ខិណា ទោះបីជាបច្ចុប្បន្ននាងមានវ័យរាងជ្រេហើយក៏ពិតមែន តែតារាស្រីរូបនេះនៅតែតែងខ្លួនសិ ចស៊ីមិនចាញ់ក្រមុំនោះទេ ខណៈដែលថ្មីៗនេះ បានទម្លាយរូបជាច្រើនសន្លឹកពីទឹកដីប្រទេសកាណាដា ស្អាតបញ្ចេញសាច់គល់ភ្លៅ និងគល់សុ ដន់ផងដែរ។ជាក់ស្តែង រូបភាពជាច្រើនសន្លឹករបស់តារាសម្តែងកញ្ញា ឡាយ លក្ខិណា ដែលបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក បាននិងកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងជាមួយការចូលCommentជាច្រើនដោយមានខ្លះលើកសរសើរថាក្មេងដដែល។
ទោះយ៉ាងណា ជុំវិញពាក្យចចាមអារ៉ាម ថានាងបន្តនៅរហូតបែបណា ខាងលើនេះ ធ្លាប់មានប្រភពមួយ ថា ការដែលនាង មិនទាន់ត្រឡប់មកខ្មែរវិញនេះ ដោយសារនាងនៅមានការងារច្រើនពុំទាន់បញ្ចប់នៅឡើយនោះ៕

















