ពូកែមិនចាញ់គេឧកញ៉ាក្មេង រឿងរកសុីអោយជោគជ័យលើអនឡាញ

0

ប្រិយមិត្តមួយចំនួន បានស្គាល់ខ្លះៗ មកហើយ ចំពោះ លោកឧកញ៉ាក្មេង សុឹម សុីដា ដែល លោកក៏ ជាអ្នកជោគជ័យ នៅលើ ព្រព័ន្ឋ លក់ផលិតផលអន ឡាញ ម្នាក់ដែរ។ បើមិនបានចាប់ អារម្មណ៍ លោកក៏មាន បណ្តាផលិតផល ជាច្រើនមុខ ចរាចរលើទីផ្សារ។ មានយុទ្ឋគុន ដឹងចិត្តអតិថិជន ក្នុងដៃ លោក មានទាំងតំណាង ចែកចាត រាប់រយនាក់ រុញសហការនាំអោយ កាន់តែមានពន្លឺ។

បើក្រឡេករំលឹកអតីត កាល លោកឧកញ៉ា សុឹម សុីដា អគ្គនាយកក្រុមហ៊ុនគ្រួសារធម្មជាតិ HB គឺធ្លាប់ហែលឆ្លង ជីវិតជា កម្មកររោង ចក្រ រត់ម៉ូតូឌុប និង ការងារលំបាកមួយចំនួនទៀត ល្មមអោយគេឯងយកបទពិសោធន៍រៀនសូត្របាន។ ដឹងពីយុទ្ឋសាស្ត្រ របស់ បងប្អូនដែល ចង់ស្អាត ព្រោះប្រើផលិតផល លោក បានងាកមកសិក្សាបោះទុនលើ មុខរបរអន ឡាញដែលពេញនិយម។ មិនយូរប៉ុន្មាន លោកឧកញ៉ាឆក់យកចិត្តអ្នកប្រើបាន រាប់រយអ្នករហូត មានសមាជិកពេញដៃ។ ក្រៅពីនោះលោក បានក្លាយជាគ្រូបង្គោល ដ៏ល្អមួយ សម្រាប់ចែករំលែក មុខរបរជំនួញ ដល់អ្នកស្រឡាញ់ភាពជោគជ័យ និងចង់ជោគជ័យ។

លោក សុឹម សុីដា ដែលបង្ហាញបទពិសោធន៏ តាមរយៈកម្មវិធី«កុនខ្ញុំ» កាលពីយប់ថ្ងៃទី២ សីហា ឆ្នាំ២០២០ ថា លោកមកដល់ចំនុច នេះដួលងើបច្រើនដង ទំរាំមានគេស្គាល់។ ត្រឹមជាកូនអ្នកស្រែចម្ការ រស់នៅខេត្តព្រៃវែង មករកការងារធ្វើនៅភ្នំពេញ ហែលឆ្លងភាពលំបាកច្រើនគួរសមដែរ។ ដោយសារក្តីស្រម៉ៃ ឧបសគ្គទាំងនោះមិនអាចទាញអោយ ថយក្រោយបាន ។ លោកក៏សម្រេច លក់ផលិតផល ដោយតតាំងយកគំនិត និងភាពច្នៃគិតមក តស៊ូ ជាមួយរបរអនឡាញ។ នៅទីបំផុតត្រឹមតែប៉ុន្មានឆ្នាំ ក្រុមហ៊ុនលោក ទទួលបានសញ្ញាល្អឡើង ជាលំដាប់។ ជាការមើលឃើញ ផលិតផលលោក អត់ថ្លៃទេ ចំនេញតិចតួចអោយតែបងប្អូនបាន ប្រើ។ ជាពិសេសកម្មករកម្មាការិនី ចំណាយ តែ៤ទៅ៥ដុល្លារ អាចប្រើរបស់ល្អ មានគុណភាព រយៈពេល១ខែទៅ១ខែកន្លះ ងាយស្រួល ហើយបើគិត ជាលុយហូបគុណទាវកាហ្វេ១ពេល របស់មនុស្សមួយចំនួនទេ តែបើជួយអោយស្អាតរឿងអីមិនទិញ ព្រោះល្អទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ឋទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here