អបអរខួបកំណើតកូនស្រី ម្ចាស់ហាង បូរ៉ានិច កាត់ដេរ ចំណាយពាន់ដុល្លារតែម្ដង

0

ក្នុងឱកាសចាប់រង្វាន់ និងប្រគល់រង្វាន់ចំនួន១៥រង្វាន់ជូនដល់អ្នកឈ្នះកាលពីថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2020 អ្នកស្រី នូ វាសនា ម្ចាស់ហាង បូរ៉ានិចកាត់ដេរ ត្រូវគេដឹងថាចំណាយខ្ទង់ពាន់ដុល្លារតែម្ដង ដោយមិនទាន់រាប់បញ្ចូលពីធីជួបជុំសប្បាយៗ ដើម្បីអោយអ្នកឆ្លើយសំណួរត្រូវនៅក្នុងផេកដែលទទួលរង្វាន់ទាំងនោះបានរីករាយផង។ យ៉ាងណាមិញ កម្មវិធីនោះអ្នកស្រីថា ក៏ដើម្បីអបអរមុនកំណត់នូវខួបកំណើតកូនស្រី គឺខួបកំណើ នីតា ឈានចូលវ័យ 7ឆ្នាំដែលនឹងមកដល់ក្នុងថ្ងៃទី 15 ខែសីហា ខាងមុខផងដែរប៉ុណ្ណោះ។

អ្នកស្រី នូ វាសនា ហៅបូរ៉ានិច បានថ្លែងបញ្ជាក់ថា ដោយសារតែចង់លើកទឹកចិត្តដល់អតិថិជនក្នុងឆ្នាំថ្មីនេះទើបអ្នកនាងបង្កើតនូវកម្មបិធីសំណួរចម្លើយកាលពីប៉ុន្មានថ្ងៃមុន ដោយអ្នកស្រីបានបង្ហោះរូបភាពពាក់ព័ន្ធជាមួយនឹងគុណតម្លៃរបស់ជាងកាត់ដេរ ឱ្យអតិថិជនបានបង្ហាញចំណាប់អារម្មណ៍ ហើយអ្នកស្រីបានជ្រើសរើសយកចម្លើយដែលសមស្របនឹងអ្វីដែលអ្នកស្រីចង់បាន និងជ្រើសរើសបានអ្នកចំនួន 15រូបឱ្យមកទទួលរង្វាន់ ដោយរង្វាន់ដែលត្រូវប្រគល់ជូននោះគឺតម្រូវឱ្យអ្នកទាំង 15រូបធ្វើការចាប់ឆ្នោតខណៈដែលអ្នកដែលអវត្តមានមិនបានមកចូលរួម ក៏អ្នកស្រីធ្វើការចាប់ឆ្នោតយ៉ាងសុក្រិតដើម្បីប្រគល់រង្វាន់ផងដែរ។

អ្នកស្រីបន្តថារង្វាន់ដែលប្រគល់ជូននេះអ្នកស្រីចាត់ទុកថាជាកាដូរអនុស្សាវរីយ៍ប្រចាំហាងរបស់ខ្លួនដោយបន្ថែមពីលើការប្រគល់រង្វាន់ជូនអ្នកស្រីក៏រៀបចំកម្មវិធីជប់លៀងសប្បាយៗដើម្បី Surprise មុនថ្ងៃខួបកំណើតរបស់កូនស្រីផងដែរ។ អ្នកស្រីបន្ថែមថា នីតា កូនស្រីរបស់អ្នកស្រី នឹងដល់ថ្ងៃខួបនៅថ្ងៃទី 15 ខែសីហាខាងមុខ ដើម្បីចង់ឱ្យកូនស្រីសប្បាយចិត្តអ្នកស្រីសម្រេចចិត្តរៀបចំកម្មវិធីនេះឡើង។ នៅក្នុងពិធីនេះក៏មានសិល្បៈករសិល្បៈការិនីអញ្ជើញចូលរួមមួយចំនួនបង្ករបរិយាកាសសប្បាយរីករាយផងដែរ។ មិនតែប៉ុណ្ណោះបេក្ខជនបេក្ខនារីដែលទទួលបានតង្វាន់ក៏សំណូមពរឱ្យអ្នកស្រីបង្កើតកម្មវិធីនេះជាបន្តបន្ទាប់ដើម្បីឱ្យអតិថិជនទទួលបានការដូរអនុស្សាវរីយ៍បែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here