រៀម ច័ន្ទបរមី បានតំណែង ពី ខាត់ សុឃីម!

0

តារាចម្រៀង និងសម្តែង រៀម ច័ន្ទបរមី បានធ្វើអោយ មហាជន ចាប់អារម្មណ៍ ច្រើនឡើងហើយ នៅពេលដែលនាង បានបន្តការងារ ជាពិធីការិនីក្នុងទូរទស្សន៍ជាតិ។ នាងស្រាប់តែ អាចបន្តកាន់តួនាទីខណៈតំណែងនេះ ដើមឡើយ ខាត់ សុឃីមជា អ្នកចាប់ដៃគូជាមួយ តារាកំប្លែងនាយ ចាប ចៀន។

រៀម ច័ន្ទបរមី មួយរយៈនេះ ដូចជាកាក់កបជាមួយ និង អាជីពតួនាទីពិធីការិនីណាស់ ព្រោះក្រៅពីមុខតំណែង នៅក្នុងកម្មវិធី«ស្បៃរាត្រី» ឃើញថានាងបាន គ្រងការងារជាពិធីការិនីមួយទៀតលើផេកថ្មី។ ទាំងអស់នេះ ជម្រុញអោយ បរមី កាន់តែមានទឹកចិត្តបន្ថែមទៀត នាពេលដំណើរសិល្បៈបាន ទៅមុខទៀត ហើយមិននឹកថា ពិធីការិនី ដែលជារបរទើបសាកល្បងមានការ ទាក់ទាញ។

បរមី ដែលកាន់តែស្រស់ស្អាត និងស្លៀកពាក់ទាក់ទាញ បានអោយដឹងថា នាងបានមកកាន់តួនាទីក្នុងកម្មវិធី«ស្បៃរាត្រី» នេះ បានប៉ុន្មានសប្តាហ៍មកហើយ។ ពីមុននាងដឹងថា បងស្រីខាត់ សុឃីមជាអ្នកមកបំពេញ ការងារនេះមុន។ ប៉ុន្តែមួយរយៈនេះ គាត់រវល់ ទើបនាងមកជំនួស ដោយមិនដឹងថា ទៅមុខមានការ ប្រែទៅបែបណា ព្រោះមិនទាន់មានការជូនដំណឹង។ ចាត់ទុកថាឱកាសមាន ត្រូវហាត់រៀនព្រោះជា ជំនាញ ដែលនាងស្រឡាញ់ដែរ។ អរគុណបងៗ ក្រុមការងារ បានជួយជម្រុញលើកទឹកចិត្ត។ «ស្បៃរាត្រី»និយាយពីជីវិតតារាសិល្បៈ ហើយក៏មានច្រៀងចម្រៀងចូលក្នុងនោះ ដែរ ។ មានផ្សាយរាល់យប់ថ្ងៃសៅរ៍ ម៉ោង៨យប់ លើទូរទស្សន៍ជាតិកម្ពុជា។