នៅលើសង្គមហ្វេសប៊ុកជាពិសេសពីសំណាក់អ្នកសិល្បៈ បានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់តារាចម្រៀងទាំង៤រូបនេះបានទទួលមរណភាព។ អ្វីដែលគួរចាប់អារម្មណ៍គឺតារាចម្រៀង អ្នកនាង អោក សុម៉ារីម៉ា ដែលត្រូវគេដឹងថាកំពុងរស់នៅសហរដ្ឋអាមេរិក និង មិនអាចមកស្រុកខ្មែរក្នុងអំឡុងពេលកូវីតកំពុងផ្ទុះនេះ បានបង្ហាញនូវភាពក្ដុកក្ដួលយ៉ាងខ្លាំង ដោយសារតែមិនអាចមកមើលម្ដាយដោយផ្ទាល់ និង មិនអាចទាំងចុះមកក្នុងពេលម្ដាយទទួលមរណភាពនៅក្នុងពេលនេះ។
អ្នកនាង អោក សុម៉ារីម៉ា បានត្រឹមបង្ហោះពីរូបភាពវីដេអូឆ្លើយឆ្លងខលសួរសុខទុក្ខម្ដាយតែប៉ុណ្ណោះ ដោយសារតែអ្នកនាង មកមិនរួច។ អ្នកនាងបានសរសេរថា ហេតុអ្វីម៉ាក់មិនចាំកូន អមជាមួយរូបភាពទ្រហ៊ោយំគួរអោយខ្លោចចិត្ត ស្របពេលដែលការបាត់បង់នេះ ក៏ធ្វើអោយត្រកូលអោកទាំង៤ រួមមាន អ្នកនាង អោក សុម៉ាលីតា អោក សុម៉ារីម៉ា អោក សុម៉ាវត្តី និង អោក សុម៉ាដាលីស នឹងក្លាយជាកូនបាត់បង់ម្លប់ដ៏ធំជារៀងរហូតតទៅ។
គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀងត្រកូលអោកទាំងបួន មានឈ្មោះ ទីវ សោភណ្ឌ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។
បច្ចុប្បន្នសពរបស់គាត់ត្រូវបានក្រុមគ្រួសារត្រកូលអោក ដឹកមកចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តវាលស្បូវ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អាស្រ័យហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង ដើម្បីជាការចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធរបស់គាត់ និងជូនដំណើរគាត់ជាលើកចុងក្រោយផង៕