ទូច ស្រីលក្ខណ៍ ទម្លាយមូលហេតុមិន សូវស្រស់ស្រាយព្រោះរឿងមួយ

0

តារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ បានត្រូវគេដឹងថា មានការបែកបាក់ ជាមួយគូស្នេហ៍ ស្វាមីរៀបការ។ ចំណងស្នេហ៍មួយនេះ បានក្លាយជាប្រធានបទ ធ្វើអោយ អ្នកនាងស្ទើរ តែតាំងជំហរលេងបាន ដោយសារ មិននឹកថា ខ្លួនបែរជាមានព្រឹត្តិការណ៍សោកសៅ នៃជីវិតដែលមិនគួរជួបសោះ។

ទោះបីជីវិតមានបញ្ហាលំបាកយ៉ាងណា យើងត្រូវប្រឹងញញឹមទាំងទឹកភ្នែកដើរទៅមុខ កុំចុះចាញ់ឲ្យសោះ! នេះជាការលើកឡើងរបស់ទូច ស្រីលក្ខណ៍ ក្រោយពេលចេញចម្រៀងមួយ បទ«ទៅចុះឈឺប៉ុណ្ណឹងបានហើយ»៕ អ្នកនាង បានយំ រៀបរាប់ថា អត់ដែលគិតថា យើងជួបរឿងបែបនេះទេ។ ពេលមានហេតុការណ៍កើត ឡើងក្នុងគ្រួសារ ចេះតែសួរខ្លួនឯងថា នេះជាការណ៍ពិតមែន អត់ ឬក៍ជារឿងធម្មតា។ ប៉ុន្តែយូរទៅៗ ទំហំនៃបញ្ហាក៏ កាន់តែចាក់ឬស រហូតក្លាយជាភ្នំសង្កត់ ដែលយើងប្រឈមហើយប្រឹងទាញចេញអោយស្រាល។ ចាប់តាំងពីពេលនោះ មកនាងបាត់បង់ភាពស្រស់ស្រាយ ទៅណាមកណា នៅក្នុងកម្មវិធី អ្វីៗលាក់វិបត្តិក្នុងចិត្ត។

យ៉ាងណា មិញ ផ្លូវនេះ មិនបណ្តោយអោយ នាងដួលឡើយ នាងអោយគេទៅចុះ។ ជំហររបស់នាងគឺមានកូន ប្រុសម្នាក់ជា បេះដូងកែវភ្នែកនៅចាំមើលថែថ្នម។ មួយទៀតនៅមាន មិត្តភក្តិ ការងារសិល្បៈល្អ ការអាណិតនាង ពីសាច់ញាតិ មហាជន ដែលជាទឹកចិត្តជម្រុញ។ កុំព្រោះតែ រឿងនោះជីកកប់ជីវិតអោយអាប់ អោយគេទៅចុះ នាងអាចរឹងមាំបាន មិនចុះចាញ់ជាដាច់ខាត។