មិនសរសើរមិនបាន សកម្មភាពសប្បុរសធម៌ របស់ម្ចាស់សិប្បកម្មវ៉ារីរូបនេះ

0

លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ឋ អគ្គនាយិកាក្រុមហ៊ុនKCR Group និងជានាយិកាសិប្បកម្មរ៉ារី បានធ្វើអោយ មជ្ឈដ្ឋានទូទៅ មានការចាប់អារម្មណ៍ យូរមកហើយ ស្តីអំពីភាព មានមនុស្សធម៌គួរអោយគោរព។ ក្រៅពីចែករំលែកក្ដីស្រលាញ់ជាប្រចាំដល់អ្នកខ្សត់ខ្សោយ អ្នកស្រី ក៏តែងបង្ហាញនូវឥរិយាបថសមសួន និង តែងបង្ហាញនូវទម្រង់សិល្បៈខ្មែរជារឿយៗ ធ្វើអោយមានការកោតសរសើរផងដែរ។

យោងតាមបណ្តាញសង្គម លោកស្រី ដែលពោរពេញដោយចិត្តសប្បុរសធម៌ រូបនេះ ឃើញមានសកម្មភាពច្រើនណាស់ ក្នុងការចែករំលែកទាំងធនធាន និងការអប់រំផ្លូវចិត្ត ដល់មនុស្សទាំងឡាយអោយ ចេះរួបរួមគ្នា។ លោកស្រី តែងបង្ហោះនូវខ្លឹមសារជាលក្ខណៈអប់រំ ជួយដល់សង្គម មានអត្ថន័យសម្រាប់កម្លាំងចិត្ត។ នៅពេលលោកយាយបង្កើតទទួលមរណភាព លោកស្រីហ៊ានលះបង់សម្រស់ កោរសក់ បន្ថែមពីលើការចំណាយពេលមើលថែលោកយាយ បើទោះជាលោកស្រីមមាញឹកនឹងមុខជំនួញ និងការងារដកឃ្លាមិនចង់រួច។ លើសពីនេះ លោកស្រី ក៏ត្រូវគេដឹងថា រមែងមានទំនាក់ទំនងល្អជាមួយតារាសិល្បៈមួយចំនួន ប្រកបដោយទឹកចិត្តមេត្តា និង មិនរើសអើងផងដែរ។ លោកស្រីគឺជានាយិកាមួយរូប ដែលសូម្បីតែក្រុមការងារ ក៏ទម្លាយថាពោរពេញដោយទឹកចិត្តធម៌សណ្តោស និងជានារី រឹងបុឹង មុឺងម៉ាត់ការងារ ម្នាក់ដែល ដែលចេះបែងចែក យ៉ាងច្បាស់លាស់ល្អ រវាងការងារ និង មនោសញ្ចេតនា។ អ្វីដែលមហាជនកាម់តែសរសើរ គឺទោះបីជាលោកស្រីត្រូវគេដឹងថា គឺជាក្មួយស្រីបង្កើតតបស់ថ្នាក់ដឹកនាំកំពូល តែលោកស្រីតែងដាក់ចិត្តដាក់កាយចំពោះមនុស្សនៅជុំវិញខ្លួន និងចូលរួមលើកស្ទួយជាប្រចាំនូវតម្លៃវប្បធម៌ខ្មែរ សាកសមជាកូនខ្មែរពិតៗ ។ ក្នុងនោះក៏រំលេចឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងខ្ជាប់ខ្ជួន ក្នុងការរួមចំណែកអោយប្អូនៗ ចងចាំ និងការពារអត្តសញ្ញាណជាតិផងដែរ។ នេះជាគម្រូមួយ សម្រាប់ការចែករំលែកក្តី ស្រឡាញ់ ក្រោមដំបូលសន្តិភាព។ ស្របពេលសព្វថ្ងៃ ភាពជាមនុស្សធម៌ កំពុងក្លាយជាការចាប់អារម្មណ៍នៅក្នុងសង្គមផងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here