មិនត្រឹមតែកាក់កបខ្លាំងក្នុងអាជីពលក់ឡាននាពេលចុងក្រោយប៉ុណ្ណោះទេ តារាចម្រៀង Eno ក៏បង្ហាញបទថ្មីមានចំណងជើងថា “បន់អោយអូនបែកគេ” ដែលបទចម្រៀងមួយនេះ គ្រាន់តែបង្ហោះលេងលេងនៅលើហ្វេសប៊ុក ក៏ត្រូវគេមើលឃើញថានឹងមានទឹកមាត់លេបផងដែរ។ ទទួលបានការចាប់អារម្មណ៍។ បទចម្រៀងនេះ ក្រៅពីស្ដាប់ទៅពីរោះ ក៏មានអត្ថន័យប្លែកត្រចៀក ត្រូវនឹងសំលេងរបស់លោកនោះ។ បទចម្រៀងនេះ ក៏ត្រូវបានបញ្ចេញឡើងស្របគ្នានឹងអាជីពលក់ឡានរបស់លោកកាន់តែរីកចំរើនខ្លាំងនាពេលចុងក្រោយផងដែរ។
លោក Eno បានបង្ហាញការរំពឹងយ៉ាងខ្លាំង ថាបទចម្រៀងមួយបទនេះ នឹងត្រូវចិត្តស្រទាប់អ្នកស្ដាប់ បន្ទាប់ពីលោកយល់ថា គ្រាន់តែបង្ហើរលេងៗ ក៏មានអ្នកចែកចាយច្រើន។ មួយបទនេះ បន្ទាប់ពីដាក់បង្ហោះផ្លូវការតាមរយៈផេកផ្លូវការរបស់ផលិតកម្មសាន់ដេ ក៏នឹងត្រៀមផលិតជា MV អោយទាក់ទាញផងដែរ។ មួយបទនេះ គឺជាការឆ្លើយតបទៅនឹងការទន្ទឹងរបស់អ្នកគាំទ្រ ស្របពេលជម្ងឺកូវីត១៩ កាន់តែស្ងប់ស្ងាត់ពីកម្ពុជា។ មួយបទនេះ ក៏ចាត់ទុកថាជាការបើកទំព័របំបែកភាពស្ងប់ស្ងាត់ ព្រោះតែកូវីត១៩ នាពេលកន្លងមកនោះ។ យ៉ាងណាមិញ លោកថានៅមិនទាន់ដឹងថា ផលិតកម្មសាន់ដេ នឹងបញ្ចេញបទនេះជាផ្លូវការនៅពេលណានោះទេ ដោយលោកគ្រាន់តែមានអារម្មណ៍សប្បាយចិត្ត ដែលបទនេះមានហ្វេនៗត្រូវចិត្តច្រើន។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែបញ្ហាកូវីត១៩ បានបង្កអោយប៉ះពាល់ដល់សេដ្ឋកិច្ច តែតារាចម្រៀងលោក Eno នៅតែជោគជ័យក្នុងជំនួញលក់ឡាន ដោយអាចពង្រីកពីមួយកន្លែងទៅមួយកន្លែងគួរអោយកត់សម្គាល់។ ជាក់ស្ដែងលោក និងដៃគូមុខជំនួញ គឺលោកជំទាវ ហេង បូដាន បានពង្រីកយានដ្ឋានលក់ឡានរហូតដល់៣កន្លែងធំៗហើយមកទល់ពេលនេះ នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ជិតរង្វង់មូល Camko City ។ យានដ្ឋានទាំងនោះរួមមាន ឃ្លាំអ៊ែនជូលី អុីណូ ( ENO ) 399, ឃ្លាំងអ៊ែនជូលី អុីណូ ( ENO ) 2222 និង ឃ្លាំងហេងជេម 2222 ដែលសុទ្ធតែជាឃ្លាំងធំៗ និងមានការប្រកួតប្រជែងខ្ពស់។