តែប៉ុន្មានខែសោះ Eno ក្លាយជាភាគហ៊ុនធំក្នុងអាជីពលក់ឡាន ដល់ទៅ៣កន្លែង

0

តារាចម្រៀងសាន់ដេ លោក Eno ត្រូវគេមើលឃើញថាជោគជ័យក្នុងអាជីវកម្មលក់ឡានយ៉ាងខ្លាំង ចាប់តាំងពីលោកចូលប្រឡូកក្នុងមុខជំនួញនេះ។ ជាក់ស្ដែងទីតាំងលក់ឡានរបស់លោកគឺបានពង្រីករហូតដល់៣កន្លែងធំៗ តែក្នុងរយៈពេលខ្លី ខណៈដែលប្រជាប្រិយភាពនៅក្នុងសិល្បៈរបស់លោក ក៏មានការឈានឡើង។

អ្នកគាំទ្រ លោក Eno មិនតិចទេ បានសរសើរថា លោកជោគជ័យក្នុងអាជីពមួយនេះ ជាពិសេសគឺបន្ទាប់ពីលោកពង្រីកមួយសាខាហើយមួយសាខាទៀត នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ជិតរង្វង់មូល Camko City នារយៈពេលចុងក្រោយ។ ខុសពីតារាមួយចំនួនដែលគ្រាន់តែឈរឈ្មោះអោយកន្លែងលក់ឡានដើម្បីបង្ហាញថាខ្លួនមានអាជីវកម្ម តែសម្រាប់តារាចម្រៀង Eno គឺមានភាគហ៊ុន ៥០% នៅក្នុងមុខរបរនេះ។ យានដ្ឋានលក់ឡានដែលគេឃើញលោកបណ្ដាក់ទុនទាំង៣នោះរួមមាន ឃ្លាំអ៊ែនជូលី អុីណូ ( ENO ) 399, ឃ្លាំងអ៊ែនជូលី អុីណូ ( ENO ) 2222 និង ឃ្លាំងហេងជេម 2222 ដែលសុទ្ធតែជាឃ្លាំងធំៗ នៅតាមបណ្ដោយមហាវិថីម៉ុងរិទ្ធី។ អាជីវកម្មរបស់លោក បានក្លាយជាអាជីវកម្មប្រកួតប្រជែង មិនខុសពីប្រជាប្រិយភាពរបស់លោកនៅក្នុងសិល្បៈនោះផង ជាពិសេសបន្ទាប់ពីលោកឧស្សាហ៍លេចមុខ Live និង ធ្វើប្រូម៉ូហ្សិនដដែលហើយដដែលទៀត ដែលធ្វើអោយរង្គើក្នុងជំនួញលក់រថយន្តបង់រំលោះនៅកម្ពុជា។ ហេតុផលដែលលោកមានឱកាសក្លាយជាភាគហ៊ុនក្នុងអាជីវកម្មមួយនេះ គឺបន្ទាប់ពីលោក និង លោកជំទាវ ហេង បូដាន ត្រូវបានគេដឹងថា បានក្លាយជាដៃគូមុខជំនួញនឹងគ្នា។យ៉ាងណាមិញ លោក Eno បានអះអាងថា លោកមិនបោះបង់អាជីពចម្រៀងនោះទេ ដោយក្រៅពីធ្វើបទចម្រៀងដើម្បីវាយលុកផ្ទាល់ខ្លួន លោកក៏នៅតែនិពន្ធបទអោយតារាចម្រៀងមួយចំនួនចេញច្រៀងជាធម្មតា ដោយលោកអះអាងថា ដ្បិតថាជំនួញលក់ឡានជោគជ័យខ្លាំង តែអាជីពចម្រៀង ក៏នៅតែសកម្ម។ លោកក៏នឹងត្រៀមបញ្ចេញស្ទីលថ្មី និង ត្រៀមបញ្ចេញបទល្អៗមួយចំនួន បន្ទាប់ពីស្ថានភាពកូវីត19អស់ចំហាយទាំងស្រុងពីកម្ពុជានោះផង។

Eno

LEAVE A REPLY

Please enter your comment!
Please enter your name here