Mohahang All Star របស់លោក អ៊ិន សុភិន យកឈ្នះ៦-២ លើក្រុមសេដ្ឋី

0

ការប្រកួតប៉ុន្មានលើកចុងក្រោយនេះ គេកត់សម្គាល់ថាក្រុមរបស់លោក អ៊ិន សុភិន ទទួលបានជោគជ័យគួរអោយកត់សម្គាល់។ យោងតាមការបង្ហោះរបស់ លោក អ៊ិន សុភិន មេក្រុមបាល់ទាត់ Mohahang All Star បានថតប្រកាសនៅលើហ្វេសប៊ុកថា កក្រុមរបស់លោក ទទួលបានជ័យជម្នះនៅក្នុងការប្រកួតមួយប្រកួតទៀតហើយ ដោយបានយកឈ្នះលើក្រុម Khmer United A FC ដែលជាក្រុមរបស់លោកឧកញ៉ា ផ្នែកអចលនទ្រព្យមួយរូប រហូតដល់ ៦ ទល់ នឹង ២ ដែលលទ្ធផលនេះ កាន់តែធ្វើអោយក្រុមរបស់លោកកាន់តែមានការទទួលស្គាល់។ នេះជាលទ្ធផលឈ្នះ បន្ទាប់ពីក្រុមរបស់លោកក៏ឈ្នះលើក្រុមរបស់នាយពែកមី ដែលជាក្រុមខ្លាំងមួយផងដែរ។

លោក បាន សរសេរបង្ហោះ កាលពីល្ងាចថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ថា “សូមសរសើរដល់ក្រុមយេីងដែលអាចយកឈ្នះលើក្រុមជេីងខ្លាំងមួយនេះគិតស្មានមិនដល់ Mohahang All Star FC 6-2 Khmer United A FC ក្នុង​វិស័យ​កីឡា​ពាក់​កណ្ដាល​អាជីព​អ្នកណាក៏ស្គាល់ក្រុមនេះដែរ​ អរគុណសំរាប់ការប្រកួតមិត្តភាពថ្ងៃនេះ 08 July 2020 អរគុណ​ជាពិសេស​ដល់បងប្រុស​ Kim Heang ដែលផ្ដល់ឱកាសអោយក្រុមខ្ញុំប្រកួតជាមួយដេីម្បីផ្លាស់ប្ដូរបទ​ពិសោធន៍​រវាងក្រុមទាំងពីរ”។
នៅលើហ្វេសប៊ុក ជាពិសេសអ្នកសិល្បៈ បានបង្ហាញការអបអរចំពោះ ក្រុមលោក អ៊ិន សុភិន យ៉ាងខ្លាំង ដែលបានយកឈ្នះលើក្រុមរបស់លោកឧកញ៉ា ល្បីឈ្មោះមួយនេះបានសម្រេច ក្នុងពេលដែលក្រុម Khmer United AFC ក៏មិនអន់ផងដែរ នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here