មកដឹងឈ្មោះកូនស្រី ម៉ូលីកា ដែលទើបសម្រាល ​

0

អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ហើយនាងបានដាក់ឈ្មោះកូនថា”នុន ច័ន្ទម៉ូនីតា”ដែលសម្រាលភ្លាមទារកមានទម្ងន់៣,៥គ្រ.ក្រ។ ឈ្មោះរបស់កូនស្រីនាង ត្រូវបានម្នាក់ៗសរសើរថាពីរោះនោះផង។

- Advertisement -

ការទទួលបានកូនស្រីនេះជាបំណងរបស់ម៉ូលីកា និងស្វាមីហេតុនេះហើយពួកគេទាំង២ពិតជារំភើបចិត្តខ្លាំងណាស់ចំពោះកាដូដែលមិនអាចកាត់ថ្លៃបាននេះ ខណៈដែលមុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុកាតា ,ប៉ឺតប៉ោង នៅជុំវិញគ្រែសម្រាលតែម្ដងដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។សារជាច្រើននៅលើបណ្ដាញសង្គមត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ស្របពេលដែលស្វាមីរបស់នាងលោកឆានុន បានបង្ហាញកាយវិការស្រលាញ់និងថ្នាក់ថ្នមភរិយានិងកូនស្រីយ៉ាងខ្លាំង ដែលនេះអាចបញ្ជាក់ថាបានថាក្រោយទទួលបានកាដូកូនស្រី១យ៉ាងCuteនេះចំណងស្នេហាតារា១គូនេះកាន់តែមានភាពរឹងមាំថែមទៀតជាមិនខានថ្វីត្បិតតែកន្លងមកពួកគេធ្លាប់ប៉ៈព្យុះភ្លៀងខ្លះៗក្ដី។

​ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែងហុង មានុន ហៅឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បន្ទាប់ពីពួកគេស្រលាញ់គ្នាជាង៣ឆ្នាំនិងមានប្រវត្តិតស៊ូជាមួយគ្នាជាច្រើន។នៅថ្ងៃរៀបការលោកឆានុន បានឲ្យដឹងថាលោកចង់បានកូន៣ ហេតុនេះហើយពួកគេត្រូវរៀបគម្រោងយកហោចណាស់ក៍យកកូនឲ្យបាន២ថែមទៀតដែរ។គេកត់សម្គាល់ថាគូស្នេហ៍តារា១គូនេះចាប់តាំងពីចាប់ដៃគ្នាមកពួកគេមានជីវភាពធូធារខ្លាំងណាស់ដូចជាការទិញបានផ្ទះទ្រនុំស្នេហ៍ និងរថយន្ដទំនើបៗជិះតាមក្ដីប្រាថ្នារបស់ពួកគេ។ការប្រែក្លាយជីវភាពយ៉ាងឆាប់រហ័សនេះដោយសារតែម៉ូលីកា ជោគជ័យអាជីពOnlineហើយពេលនេះនាងផ្អាកការច្រៀងសម្ដែងតាមឆាកដោយគ្មានពេលកំណត់បើទោះជាអះអាងថានៅតែស្រលាញ់អាជីពចម្រៀងក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here