រំភើបជំនួស Siv Mey Online Shop ទៅដល់ផ្ទះជនពិការកម្សត់តែម្ដង

0

តារាហ្វេសប៊ុក អ្នកនាង ស៊ីវម៉ី ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល Ei Ei បានធ្វើអោយមានការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីអ្នកនាង មិនត្រឹមតែផ្ដល់ជំនួយប៉ុណ្ណោះទេ តែគឺបានចុះទៅផ្ទាល់តែម្ដង ដល់ផ្ទះរបស់ជនពិការកម្សត់ ដែលធ្លាក់ខ្លួនពិការ នៅស្រុកសំរោង ខេត្តតាកែវ។ តាមវីដេអូ ដែលអ្នកនាង បាន Live គឺអ្នកនាង បង្ហាញភាពជិតស្និទ្ធិ មិនរើសអើងចំពោះក្មេងកម្សត់នោះផង។ អ្នកនាង ក៏បានអំពាវនាវ អោយសប្បុរសជន បន្តជួយដល់ប្អូននោះផងដែរ ក្នុងពេលដែលក្មេងពិការនោះ ឈឺយូរមកហើយគ្មានលុយព្យាបាល និង រស់នៅយ៉ាងពិបាកក្នុងស្ថានភាពជីវភាពមិនសូវសមរម្យ។ អ្នកនាងបានជួយទឹកប្រាក់៥០០ដុល្លារ អមដោយសម្ភារៈជាច្រើន ខណៈដែលក្នុងថ្ងៃនោះ អ្នកនាង ក៏បានចុះទៅដល់ផ្ទះរបស់ស្ត្រីកម្សត់ម្នាក់ទៀតដែលធ្លាក់ខ្លួនឈឺគ្មានលុយ និង បានជួយប្រាក់ដល់ស្ត្រ៏នោះផងដែរ។