បំបែក រឿងមួយចំនួនទៀត ជុំវិញរឿងស្នេហា លោកZono ជាមួយអតីតភរិយា

0

ប្រិយមិត្ត ជាច្រើន ដឹងរួចទៅហើយថា តារាចម្រៀង ហ្សូណូ និងអតីតពិធីការិនី ចាន់ សុផានី គឺជាភរិយា ស្វាមី និងគ្នា។ ចំណងស្នេហាមួយនេះ បានបំបែកផ្លូវ ច្រើនឆ្នាំ មិនដែល ជួបគ្នា។ ជាថ្មីម្តងទៀត មានការទម្លាយ រឿងរ៉ាវថ្មីៗ ដែល មានការជជីកសួរនាំ បញ្ហា ស្នេហា របស់ពួកគេ ដែលក្លាាយ ជារឿងមួយចាប់អារម្មណ៍។

ក្នុង បទសម្ភាសន៍មួយ ដែលចោទសួរ ទៅលើ អ្នកនាង ចាន់ សុផានី អតីត ភរិយា របស់ លោក ហ្សូណូ ស្នើចង់ដឹងថា អតីតស្វាមី របស់នាងបានឆ្លៀតពេលមក សួរនាំភរិយា ដែរឬទេ? ភ្លាមៗ សុផានី បាន បន្លឺឡើងថា អតីតឪពុក កូនស្រី របស់នាង មិនបានជួបនាង នឹងកូន យូរឆ្នាំមកហើយ តាំងពីបែក ផ្លូវគ្នា ឆ្នាំ២០១៤ មក។ អ្នកនាង សុផានី ដែល ចិញ្ចឹមកូនស្រីឈានវ័យ ១១ ឆ្នាំ ទៅហើយនោះ បានអះអាងទៀតថា ផ្លូវបំបែក របស់នាង គឺសូម បញ្ជាក់ថា អត់ដឹងលោកហ្សូណូ ទៅនៅទីណា បែបណានោះ ទេ ហើយសូមមិននិយាយអ្វីពាក់ព័ន្ឋ គាត់ទៀត។

ផ្ទុយទៅវិញ កូនស្រី របស់ហ្សូណូ បានអះអាងផ្សេងថា រូបនាងជាកូន ឧស្សាហ៍ជួបប៉ា ច្រើនដងដោយថែមទាំង បានប្រាក់កាក់ខ្លះពី ប៉ាប៉ា ថែមទៀត។ យ៉ាងណាមិញ អ្នកនាង ចាន់ សុផានី នៅតែលើកបញ្ជាក់ថា នាងតែងតែ ប្រាប់កូនថា នៅមានប៉ា ដូចគេឯងព្រោះ ពេលទៅសាលា មានមិត្តសួរ ហើយនាងជាម្តាយ ក៏ប្រាប់ថានៅមានប៉ា។ ទោះបែបណា សង្ឃឹមថា កូនស្រីកាន់តែធំពេញរូបរាង និងយល់ថា អ្វីជាអ្វី។