មាស សុខសោភា ចេញពីថោន ល្បីថែមឬចុះខ្សោយ

0

តារាចម្រៀង លំដាប់ជួរមុខ ក្នុងស្រទាប់យុវវ័យ មាស សុខសោភា បានចាកចេញពីផលិតកម្ម ថោន ច្រើនថ្ងៃមកហើយ។ អ្នកនាង នៅមិនទាន់ប្រកាស អោយហ្វេនៗ ដឹងសោះឡើយថា ទ្រនំថ្មីមួយណា ដែលនាងជ្រក សមតាមលំដាប់កេរ្តី៍ឈ្មោះ។ ម្នាក់ៗចាំ អ៊ុតមើលបើទោះជា ខ្លះសង្ស័យផលិតកម្មថ្មីមួយ ដែលនាងរើស តែគេចង់ដឹងចេញពីនាងពិតជាង។

មាស សុខសោភា ដែលចេញឆ្ងាយពីផលិតកម្មថោន ក្រោយរួមការងារជិត១០ឆ្នាំ បានអោយ គេដឹងថា ជីវិតចម្រៀងរបស់នាងនៅតែភ្លឺចិញ្ចាច គ្មានអ្នកណាវ៉ាបានឡើយ។ នាង និង ឱក សុគន្ឋកញ្ញា គឺប្រជែងគ្នា យ៉ាងប្រកៀកប្រកិត នៅលើប្រជាប្រិយភាព។ បទចម្រៀង ដែលសោភា លើកមកបកស្រាយ ឃើញថា នៅតែពេញនិយម យុវជន និយមស្តាប់ ហើយអាចរក្សាលំនឹងបាន។

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន ក្រោយនាងជ្រកកោននៅផលិតកម្មមួយនេះ រយៈពេល៩ឆ្នាំ (២០១១-២០២០)។ មហាជនជាជាច្រើនបានសន្និដ្ឋានថា ភាគរយខ្ពស់ណាស់ដែលមាស សុខសោភា នឹងទៅចូលរួមជាមួយហង្សមាស ប៉ុន្ដែរហូតមកដល់ពេលនេះតារាចម្រៀងសំនៀងផ្អែមរូបនេះ នៅតែមិនទាន់ប្រកាសពីទ្រនំថ្មីរបស់នាងឡើយ។ដោយឡែក ក្រុមអ្នកគាំទ្ររបស់សោភា បានជជែកគ្នាថា តើការចាកចេញពីថោន ទៅទ្រនំថ្មីរបស់អ្នកចម្រៀងល្បីល្បាញរូបនេះ នឹងធ្វើឲ្យនាងកាន់តែល្បីល្បាញថែមទៀត ឬក៏ប្រឈមការចុះខ្សោយ?

LEAVE A REPLY

Please enter your comment!
Please enter your name here