អេដា ឡើងស៊េរី រថយន្ត 2020 ខណៈអ្នកសិល្បៈថ្ងូររឿងធ្លាក់ចំណូល

0

តារាចម្រៀងកញ្ញា អេដា ទើបតែបានបង្អួតរថយន្ត ម៉ាក Kia Grang Carnival ឆ្នាំ2020 ដែលត្រូវបានគេដឹងថា មានតម្លៃប្រមាណ66800ដុល្លារតែប៉ុណ្ណោះ។ វត្តមានរថយន្តរបស់នាង គឺស្របពេលដែលចំណូលអ្នកសិល្បៈធ្លាក់ចុះ ខណៈដែលមុខរបរបើកហាង Fast Food របស់នាង និង គូស្នេហ៌ ក៏រងផលប៉ះពាល់តាំងពីផ្ទុះកូវីត19។ យ៉ាងណាមិញ នាងអះអាងថា លុយសុទ្ធដែលទិញរថយន្តនេះ មិនមែនជាចំណូលពីសិល្បៈ ពីគូស្នេហ៌ផ្ដល់អោយនោះទេ តែជាលទ្ធផលបន្ទាប់ពីនាងក្លាយជាម្ចាស់ប្រេនផលិតផលមួយលើអនឡាញតែប៉ុណ្ណោះ។

កញ្ញា អេដា បញ្ជាក់ថា នាងមានលទ្ធភាពទិញរថយន្តម៉ាកនេះ មិនមែនដោយសារចំណូលដែលធ្លាប់ទទួលបាននោះទេ។ ពោលគឺដោយសារតែមុខរបរលក់ផលិតផលគ្រឿងសម្អាងដែលនាងទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ មុខរបរនេះ ជោគជ័យ ទើបធ្វើអោយនាងហ៊ានដូរស៊េរីរថយន្តថ្មី ក្នុងពេលអ្នកខ្លះថ្ងូរចង់ដាច់ពោះ។ ម្យាងនាងស្រលាញ់រថយន្តវែងដែលមានកៅអីដល់11កៅអីដូចម៉ូដនេះផង ទើបនាងសម្រេចចិត្តទិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here