ស៊ុក សុភា ប្រពន្ឋកាដូរថយន្តទំនើបបង្ហាញទឹកចិត្តថ្ងៃសំខាន់

0

ការចាប់ អារម្មណ៏ នៅ លើបណ្តាញសង្គម ដែលពេលបានឃើញ អតីត តារាសម្តែង ស៊ុក សុភា ស្រាប់តែបង្ហោះ រថយន្តថ្មី សន្លាងដែលជា របស់ ប្រពន្ឋកាដូជូន។ តាមការ អោយដឹងភរិយា របស់ លោក បង្ហាញ ពីភាពមាន ន័យនេះ ចំឱកាសខួប អាពាហ៍ពិពាហ៍ ដែលបានចាប់ដៃគូគ្នា រួមរស់ឆ្លងកាត់ភាពអត់ធ្មត់តស៊ូជាច្រើនមកហើយ។

បើពិនិត្យ លើសារ បង្ហោះ របស់ អ្នកនាង សារីណា ភរិយា ជាទីស្រឡាញ់ របស់ ស៊ុក សុភា លើក បញ្ជាក់ថា «រីករាយខួប៨ឆ្នាំនៃអាពាហ៏ពិពាហ៏របស់យើង ប្ដីសម្លាញ់ អស់រយះពេល៨ឆ្នាំ នៃជីវិតអាពាហ៏ពិពាហ៏របស់យើង គ្រប់រស់ជាតិដែលយើងឆ្លងកាត់ គឺសុទ្ធសឹងជាបទពិសោធន៏អោយយើងស្វែងរកភាពរីកចំរើនសម្រាប់គ្រួសារ។ យើងក៏បានជួប ព្យុះជួបភ្លៀង តែបន្ទាប់មកមេឃក៏ស្រឡះ :heart: សូមអរគុណដែលបងបានប្រគល់គ្រាប់ពេជ្រដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន សូមអោយបងតស៊ូជាមួយអូននិងកូនៗ តទៅមុខទៀតដូចជាពេលនេះ។

នេះជាកាដូរកម្រងអនុស្សាវរីយ៏ នៃជីវិតរបស់យើង វីឌីអូនេះធ្វើឡើងដើម្បីរំលឹកនៅអនុស្សាវរីយ៏របស់គ្រួសារយើង ? Happy 8th years wedding anniversary my sweet hubby :kissing_heart: love for ever :heart: Souk Sorphea»៕ ក្រោយ មក ក៍ស្រាប់តែ បង្ហាញឈុត កាដូរថយន្ត MAZDA ពណ៌ស មួយបាំង កន្លះ ជូនស្វាមី ធ្វើអោយរំភើបចិត្ត។ កាដូ ទទួល បាននេះ នឹងនាំនាវា ស្នេហ៍ នៃគ្រួសារ របស់ ស៊ុក សុភា និងភរិយា កាន់តែរឹមាំ ហើយបន្តរួមគ្នាប្រយុទ្ឋ ឧបសគ្គតទៅមុខទៀត។ បើទោះបីលោក សុភា លាឈប់ពី សិល្បៈ តែលោកនៅ តែធ្វើអោយ ទស្សនិកជន ចង់ឃើញការសម្តែង ព្រោះ លោកជាតារា ដែលមហាជន ទទួលស្គាល់ លើទេពកោសល្យពេញខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here