មួយរយៈ កាល មកហើយ ដែល តារាចម្រៀង និងសម្តែង វណ្ណា វត្តី បាន សម្ងំនៅតាមខេត្ត មួយរយៈ ដើម្បី មើលខុស ត្រូវការ ងារចម្បង មួយចំនួន ដែល មិនអាចចោលបាន។ អ្វីដែល គេមើលឃើញ ទោះហត់នៅ ទីនោះក្តី វណ្ណា វត្តី នៅតែបង្ហាញពី ទឹកចិត្ត ប្រពៃលើភាពចិត្តធម៌ អំណោយទាន។
បើទោះជា ពេលនេះ វត្តីរស់នៅសមរម្យ តែជាញឹកញយ ការងារ មនុស្សធម៌ ក៏សមាជិកគ្រួសារ តារាកម្ពុជា រូបនេះ នៅតែបង្ហាញ ខ្លួន លើរូបភាពចែករំលែកមិនអន់ឡើយ។ នៅលើបណ្តាញ ហ្វេសបុក របស់ វណ្ណា វត្តី នៅតែមានការចែក រំលែក អំណោយទាន ដែលមើលទៅ ពិតជា ធ្វើអោយគ្រប់គ្នា សរសើរ ហើយថានាង ពិតជាចេះ សន្សំបុណ្យធ្វើអោយ ខ្លួនជ្រះថ្លាណាស់។
វណ្ណា វត្តី ថ្លែងថា វាជាការងារ ដែលនាងធ្លាប់ចូលចិត្ត ណាមួយឆ្លង កាត់នៅភាពលំបាក លំបិន ច្រើនដែរ ទើបអោយតែឃើញ អ្វីទុក្ខសោក ចេះតែចង់ជួយតាមសមត្ថភាព។ យ៉ាងណាក៏ សប្បាយ ចិត្តដែរ ឃើញសង្គមយើង ពេលនេះ ការងារ មនុស្សធម៌ មានការ ស្រុះស្រួលគ្នា ចែករំលែកពេញហ្នឹង នាងពិតជារំភើប ។ មិនថាអ្នកមានឬក្រទេ ម្នាក់ៗជួយគ្នា ណាស់ នេះ បង្ហាញថាខ្មែរយើងស្រឡាញ់គ្នា រួបរួមគ្នា អោយបរទេសមើលឃើញ។












