តារាសម្តែង សុិន សុធារិទ្ឋ ត្រៀមរៀបការនាខេត្តកំពង់ចាម

0

តារា សម្តែង មុខស្រស់ រាងសង្ហា សុិន សុធារិទ្ឋ កំពុង រង់ចាំពេល វេលា ជ័យ មកដល់ យ៉ាង អន្ទៈសា ព្រោះឆាប់ៗ នេះ លោក រៀបការរ បញ្ចប់ ជីវិតនៅលីវ។ ស្រប ពេល បរិយាកាស កូវីដ ស្ងប់បន្តិចផង នោះ បានជម្រុយ អោយ តារាប្រុស រូបនេះ ប្រញាប់រៀបការ លឿនៗ ដោយ មិនតម្អក់ ចាំយូរតទៅទៀតបាន។

ពិធីមង្គលការ របស់ សុិន សុធារិទ្ឋ ដែលជាសមាជិកគ្រួសារ តារាកម្ពុជា និងនិងជាម្ចាស់ពានឈុតបុរាណឈុតកម្រ ឆ្នាំ២០១៨ ផងនោះ ធ្វើអោយគេចាប់អារម្មណ៍។ លោក នឹងរៀបការ នាគេហដ្ឋានខាងស្រី នៅខេត្តកំពង់ចាម ក្នុងថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០។ ចំពោះភ្ញៀវដែលចូលរួម អាចនិងមានអ្នកសិល្បៈប្រមាណ១០តុ ចូលរួម។ ចំពោះ មិត្តភក្តិនាសង្គមសិល្បៈវិញ ខ្លះបានសម្តែងការជូនពរជ័យ អោយដំណើរ ជីវិតកាន់តែជោគជ័យក្រោយ កាន់ដៃគ្នាបន្តរៀបចំជីវិតជាគូ ក្រោមក្តីស្រឡាញ់ពិត។

នៅលើបណ្តាញសង្គម របស់ សុិន សុធារិទ្ឋ វិញបានបង្ហោះ សាវាចារ ចិត្ត មួយចំនួនអោយ គេឯង បានមើលឃើញ ក្រោយស្នេហា ឆ្លងដល់ត្រើយពិត។ សំណេរនោះបញ្ជាក់ថា «អរគុណពេលវេលាកន្លងមកដែលធ្វើអោយយើងបានស្គាល់គ្នាហើយឆ្លងកាត់រឿងជាច្រើនរហូតសម្រេចចិត្តកាន់ដៃគ្នាបន្តទៅមុខជាមួយគ្នា បងអរគុណដែលព្រមទទួលយកបងព្រមរួមជីវិតជាមួយបង។ ជាពិសេសបងអរគុណដល់លោកប៉ាអ្នកម៉ាក់បងប្អូនរបស់អូនដែលព្រមប្រគល់អូនមកអោយបងមើលថែបន្ទាប់ពីគាត់ទំាងអស់គ្នា ហើយអ្វីដែលបងសន្យាគឺបងនិងព្យាយាមធ្វើរឿងគ្រប់យ៉ាងឲ្យល្អបំផុត។ love :heart: u for ever in my heart (Lin)។»

LEAVE A REPLY

Please enter your comment!
Please enter your name here