គីម លីហ្សា ដាក់មួយឃ្លីប អ្នកមិនចូលចិត្តលក់អនឡាញស្ដាប់ហើយភ្លឺភ្នែក

0

តាមរយៈ វីដេអូឃ្លីប របស់តារាសម្តែង គីម លីហ្សា ដែលមានរយៈពេលប្រហែលជាប្រាំនាទី បានបង្ហាញ​ពីអត្ថប្រយោជន៍ របស់អ្នកប្រកបរបរ អនឡាញ និងការលើកទឹកចិត្តដល់ស្រ្តីមេផ្ទះ ដែលមិនមានពេលគ្រប់គ្រាន់ សម្រាប់ធ្វើការងារ ដូច្នេះអាចធ្វើការពីផ្ទះ ដោយចំណាយដើមទុនបន្តិចបន្តួចប៉ុណ្ណោះ។

តារាសម្តែងកូនពីររូបនេះ បាននិយាយថា ការរើសអើស សម្រាប់អ្នកមួយចំនួនថា ធ្វើជំនួញតាមអនឡាញ ទាល់តែត្រូវការនិយាយ បែបឡប់ៗ ជេរបញ្ចោរគ្នា ទើបអាចលក់ដាច់ នោះជាការយល់ច្រឡំខុស ពីអ្នកលក់អនឡាញអាជីព។ គីម លីហ្សា ថា ប្រសិនបើការងារអនឡាញ មិនអាចរកកម្រៃបានច្រើនគួរសមទេ នាងច្បាស់ជាមិនលះបង់ការរស់នៅប្រទេសអូស្រ្តាលី ហើយនាំកូននិងប្តីមកលក់ដូរអនឡាញនោះឡើយ។

តាមរយៈវីដេអូ នេះ គីម លីហ្សា ចង់លើកទឹកចិត្ត និងជម្រុញដល់ការគិត ដែលអ្នកខ្លះ មិនសូវអោយតំលៃលើការងារលក់អនឡាញ ព្រោះតែការគិតខ្លះថា មុខរបរនេះ មិនថ្លៃថ្នូរ និងមិនសូវរកចំណូល បានច្រើន។ ប៉ុន្តែតាមការបកស្រាយ របស់នាង គឺមានអត្ថប្រយោជន៍ច្រើនមែនទែន ព្រោះការងារមួយនេះ មិនចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះ មិនចំណាយដើមទុនច្រើន មិនត្រូវការពេលវេ ជាក់លាក់ណាមួយឡើយ។ តោះចង់ដឹងកាន់តែច្បាស់ ចូលទៅស្តាប់ការបកស្រាយរបស់គីម លីហ្សាបន្តិចមើល!

LEAVE A REPLY

Please enter your comment!
Please enter your name here