លោក kavin ជាប់សូរ ជាមួយតំណែងតួ កាចបោក ចិត្តនារីៗ

0

តារាសម្តែង មុខស្រស់ កាវីន មួយរយៈចុងក្រោយនេះ ឃើញថា មានសន្ទុៈ ការងារ គាប់ប្រសើរ។ លោកស្រាប់តែផ្ទុះ បណ្តាបទចម្រៀង មួយចំនួននៅតាម បណ្តាញសង្គម។ ក្នុងនោះ មានបទចម្រៀង ខ្លះ ច្រៀង ជាមួយ ចាន់ឡា ដែលអ្នកណា ក៏ចាប់អារម្មណ៍។

បទចម្រៀង ប្រមាណមួយចំនួន ដូចជា បទ«ប្រពន្ឋ បាយកក»«យើងមិនស្អាតសុំអែបគៀន» សុទ្ឋតែ មានទីចំណាប់អារម្មណ៍ របស់ ទស្សនិកជន។ ម្ល៉ោះហើយ បានជម្រុញ អោយ តារាប្រុសរូបនេះ ទៅណាមកណា គេស្គាល់ ខ្លះ ស្អប់ទៀតផង។

លោកកាវីន ថ្លែង ថា មិនប្រកាន់ជាមួយទស្សនិកជននោះ ទេនៅពេលដែលពួកគាត់បាន ឃើញការសម្តែង។ លោកចាត់ទុកថានោះជា ការរីកចម្រើន របស់ លោកជាមួយការ សម្តែងដែល អាចឆក់ទាញ ចិត្តគេបាន។ លោកនៅមានចម្រៀង អឹមវី ផ្សេងទៀតចែកជូនអ្នកទស្សនា ហើយ អរគុណចំពោះ ការគាំទ្រ រហូតមក។