ផន ស្រីខួច ហាក់ នៅទ្រឹងដំណឹងមិនទាន់ដល់គូ

0

ក្នុងចំណោម តារាស្រីលេចធ្លោ នៅក្នុងផលិតកម្មហង្សមាស កញ្ញា ផន ស្រីខួច ហាក់ ស្ងាត់ ដំណឹង មានស្នេហា ឬចូលរោង ការដូចមិត្តរួមអាជីព។ កញ្ញា ក៏ជា តារា មានវ័យ វិវត្តន៍ ទៅមុខ មួយដួង ហើយ គ្រប់គ្នា ក៏រំពៃគន់ មើលថា តើបុរស ណាទៅ ដែល ផន ស្រីខួច មានឱកាសសំពះផ្ទឹម។

ផន ស្រីខួច នាង ធ្លាប់ បរាជ័យរឿងស្នេហា ម្តងរួច មកហើយ ក្រោយពេល ជាប់ស្នេហ៍ជាមួយ តារាចម្រៀងប្រុសម្នាក់។ បរាជ័យស្នេហា ធ្វើអោយ តារាស្រអែមស្រស់ រូបនេះ មានការ រអា រហូត ស្ទើរតែលែង ចង់បង្កើត ទំនាក់ទំនង ស្អិតរមួត ជាមួយ បុរសណា។ ផន ស្រីខួច ហាក់ បណ្តោយ ពេលវេលា រំលងទៅជាច្រើនឆ្នាំ មើលរំលង ពិធីមង្គលការ។ តារារូប នេះ ក៏ មិនអត់ មានអ្នកតាម ស្រឡាញ់ដែរ តែមកពីនាង មិនទាន់ ចង់ប្រឡូកប្រឡាក់ ជាមួយបញ្ហានេះម្តងទៀត។

ហ្វេនៗ របស់ នាងក៏ រំពឹងថា ឆាប់ដល់គូ និងមាន បុរស ចិត្តស្មោះ ពិតប្រាកដ ម្នាក់ តាមឃុំគ្រង មើលថែ មិនអោយខកចិត្ត បេះដូង ដូចមុន។ បើនិយាយ ពីសិល្បៈ វិញ ផន ស្រីខួច នៅតែទទួល បានទីផ្សារត្រដែត ហើយ ពេញ និយម ទាំងក្នុង និង ក្រៅប្រទេស ។ ទឹកដម សំឡេង នាងពិរោះ ហើយ ពិសេសបទបែប មនោសញ្ចេតនា និង ប្រពៃណីភ្លេងការ។ កត្តាទាំងនេះហើយ ទើបអោយ ស្រីខួច នៅតែក្លាយជាតារាពេញ និយម ម្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here