ស្រឡាំងកាំង ពេល នៅ ណាវីន បង្ហោះថា បរាជ័យស្នេហា

0
មានការចាប់អារម្មណ៍មិនតិចទេ នៅពេល តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា នៅ ណាវីន បង្ហោះ Status កាលពីយប់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០ នៅលើហ្វេសប៊ុកផ្លូវការថា នាងកំពុងបរាជ័យស្បេហា ក្នុងពេលដែលនាង និង គូស្នេហ៍ គឺលោកប្រុសទី ធ្លាប់ធ្វើអោយគេសរសើរពីចំណងស្នេហ៍ជាយូរមកហើយ។ ការបង្ហោះរបស់នាង កំពុងបង្ហាញយ៉ាងច្បាស់ថានាង និង គូស្នេហ៍បែកបាក់គ្នាហើយ ស្របពេលដែលអ្នកទាំងពីរ ក៏ចាប់ផ្ដើមលែងឃើញទៅណាមកណាជាមួយគ្នា ហើយរាល់ពេលនាង Live លក់ទំនិញ គឺលែងនិយាយពីគូស្នេហ៍ដូចមុន។

Status ដែលបានបង្ហោះឡើងនោះ នាងបានសរសេរថា”ស្នេហាមិនជេាកជ័យក៏មិនអីសំខាន់អេាយតែការរកសុី លក់ផលលិតផលខ្ញុំជេាកជ័យទេបានហេីយ:pray::pray::pray::hearts::hearts::hearts::white_check_mark::white_check_mark::white_check_mark:“។ ខ្លឹមសារនៃការបង្ហោះនេះ មានន័យយ៉ាងច្បាស់ថា នាងកំពុងទទួលស្គាល់ការពិតពីការបែកបាក់ បន្ទាប់ពីនាង និង លោក Bros Ty ចាប់ផ្ដើមដាច់ឆ្ងាយពីគ្នានាពេលចុងក្រោយ។ ជាមួយនឹងការបង្ហោះគួរអោយភ្ញាក់ផ្អើលនេះ អ្នកគាំទ្រមួយចំនួន ក៏បាន Comment សួរផងដែរ ប៉ុន្តែនាងមិនឆ្លើយ ដែលកាន់តែធ្វើអោយចម្ងល់។ ក្នុងនោះ តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា នៅ ណាវីន ក៏តែងបង្ហោះសកម្មភាព Sad Sad ដែលធ្វើអោយគេជឿថា នាង និង គូស្នេហ៍ គឺលោក ប្រុសទី ទំនងជាបែកបាក់គ្នា បើទោះជាគ្មានការសារភាពនោះក៏ដោយ។ យ៉ាងណាមិញ ទាំង នៅ ណាវីន និង លោក ប្រុសទី នៅមិនទាន់ចេញមុខបកស្រាយនោះទេ ទើបគេមិនដឹងថា តើការបង្ហោះរបស់នាង គឺគ្រាន់តែដើម្បីអោយមានការចាប់អារម្មណ៍ ឬ ពិតជាស្ដែងពីជីវិតបាក់បែក ក្រោយបាត់ភាពផ្អែមល្ហែមជាមួយគូស្នេហ៍។

គួរបញ្ជាក់ផងដែរថា ក្រោយពីវះកាត់ដូរក្រលៀនបានសម្រេច កញ្ញា នៅ ណាវីន ត្រូវគេកត់សម្គាល់ថាជោគជ័យក្នុងអាជីពចម្រៀង សម្ដែង និង លេង Show ប្លែកៗ ជាមួយលោក ម៉ាដូណា ខណៈដែលនាង ក៏ជោគជ័យក្នុងមុខជំនួញ អនឡាញផងដែរ ដោយអ្នកមិនដឹងពីជីវិតឯកជនរបស់នាងសរសើរថានាងគឺជានារីរឹងមាំ និង ជោគជ័យទាំងព្រមនោះផង ទាំងស្នេហា ការងារ និង មុខជំនួញ។ ដូច្នេះហើយទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលនាងបែរជាប្រកាសថា កំពុងតែបរាជ័យស្នេហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here