មួយបទពីឯកឧត្តមវ័យក្មេង ដែលច្រៀងរៀបរាប់ពីរឿងពិត កំពុងល្បី

0
- Advertisement Banner -

លោក ជួន គន្ធា ហៅ លោក សីហា ត្រូវបានគេស្គាល់ថា គ្រាន់តែជាជំនួញផ្នែកដីឡូត៍ និង សាងសង់បុរី នៅក្នុងវិស័យជំនួញអចលនទ្រព្យប៉ុណ្ណោះ តែបន្ទាប់ពីលោកចេញបង្ហោះបទចម្រៀងមួយបទក្រោមចំណងជើងថា”មេឃក្រឡាប់លើ” ដែលជាបទ Cover មក គេកត់សម្គាល់ថា លោកចាប់ផ្ដើមមានការចាប់អារម្មណ៍ ដោយសារតែបទចម្រៀងនេះ មានខ្លឹមសារត្រូវនឹងរឿងពិតរបស់គ្រូបង្រៀនម្នាក់ដែលជាមិត្តភ័ក្ត្ររបស់លោក ដែលត្រូវបានសាហាយរបស់ភរិយាបាញ់សម្លាប់ឡើងផ្អើលស្រទាប់មហាជននោះ។
អ្វីដែលសំខាន់ គឺអ្នកជំនួញវ័យក្មេង ដែលមានគោរមងារជាឯកឧត្តមជាទីប្រឹក្សាសម្ដេចចក្រីហេង សំរិន រូបនេះ គឺមានទឹកដមសំលេងពីរោះត្រូវនឹងបទចម្រៀង ដែលលោកបកស្រាយ ទើបធ្វើអោយបទចម្រៀងនោះ ក្រៅពីត្រូវសាច់រឿងពិតរបស់មិត្តភក្តិហើយ ក៏មានអ្នកទស្សនា ដល់ជាង១០០K ភ្លាមៗ គិតត្រឹមរសៀលថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២០ ដោយសារតែពីរោះ មិនចាញ់តារាចម្រៀងអាជីព។ យ៉ាងណាមិញ លោក សីហា ដែលមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការរូបនេះ ធ្លាប់បានប្រកាសថា បើទោះជាបទចម្រៀងរបស់លោក ទទួលបានការចាប់អារម្មណ៍ តែលោកមិនដែលមានបំណងចង់ក្លាយជាតារាចម្រៀងអាជីព ហើយបោះបង់ការងារចាស់នោះទេ ដោយលោកបកស្រាយបទ”មេឃក្រឡាប់ចាស់” គ្រាន់តែចង់ឆ្លងបញ្ចងពីរឿងពិតមួយរបស់មិត្តភ័ក្ត្រ និងចង់រំលឹកបទនោះ អោយមានគេស្គាល់ឡើងវិញប៉ុណ្ណោះ។
ចង់ដឹងថា បទចម្រៀងរបស់លោក ពីរោះស្ដាប់កម្រិតណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here