ព្រះគ្រូ នី សុវណ្ណមុនីរ៉េត យល់ថាការចែកទាន នឹងធ្វើអោយព្រះទ័យជ្រះថ្លា

0

មហាជន ជាច្រើន ដែល បានឃើញទង្វើ របស់ព្រះ អង្គ នី សុវណ្ណមុនីរ៉េត គង់ ប្រចាំនាកុដិ លេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញ បាន សម្តែងសេចក្តីអំណរ នៅពេលព្រះសង្ឃរូបនេះ បង្ហាញសកម្មភាពមនុស្សធម៌ច្រើន ក្នុងសង្គម។ នេះ ជាគម្រូមួយ ទៀត សម្រាប់ពុទ្ឋសាសនា បើទោះជាមានសង្ឃខ្លះ ហាក់បែកឆ្វេង ក៏នៅមានព្រះសង្ឃល្អៗសាងបុណ្យតាមឱវាទព្រះពុទ្ឋ។

បើទោះ ជាព្រះ អង្គ មុនីរ៉េត ព្យាយាម សម្តែង ធម៌មេត្តា បែបណា ក៏នៅមានជន អគតិមួយចំនួន ធ្វើជាមាជ្រែក ទើសជាប្រចាំ។ ប៉ុន្តែភាពក្តៅ របស់ជន ទាំងនោះ មិនអាច យកឈ្នះអំពើល្អ ការសាងបុណ្យដ៏ ពិតប្រាកដ របស់ព្រះអង្គឡើយ។ ព្រះពុទ្ឋ នៅមាន មារផ្ចាញ់ ទំរាំសត្វលោក យើងទៀតនោះ មានតែពាក្យ« ចាញ់ជាព្រះឈ្នះជាមារ»។

បើយើង ក្រឡេក មើលទៅលើបណ្តាញ សង្គម របស់ព្រះគ្រូ វិញ យើងឃើញថា ផុសផុល ដោយរូបភាព មនុស្សធម៌ ការចែករំលែកទាន ដល់ជនរួមជាតិដែល លំបាក មិនប្រកាន់ខាងណាឡើយ។ នេះជាខ្មែរតែមួយ ត្រូវចេះជួយគ្នា ក្នុងកាលៈទេសៈណាក៏ដោយ។ ហ្វេនៗដែល គាំទ្រព្រះអង្គ ទទូចអោយ ព្រះអង្គ បន្តមាគ៌ា បែបនេះបន្តទៀត កុំដក់ចិត្តគិត រឿងអ្នកចាំនិយាយ។