រ៉ូលីន ប្រកាសជំហររៀបការប្រពន្ធ ថ្ងៃអនាគត

0

មកទល់ពេលនេះតារាចម្រៀង និងកំប្លែងសម្បូរវោហាស័ព្ទភេទទី៣លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន នៅតែប្រកាសជំហរមិនកែរភេទ និងមានបំណងរៀបការយកប្រពន្ធទៅថ្ងៃអនាគតទៅវិញ ។

បន្ទាប់ពីមានគម្រូតារាភេទទី៣ថ្មីចាស់ជាច្រើនកំពុងទទួលបានភាពស្រស់ស្អាតពីការកែរភេទឱ្យទៅជមនុស្សស្រីសមតាមបំណងពីធម្មជាតិនោះតែ លោករ៉ូលីន ពុំឃើញលោកជ្រួលជ្រើមក្នុងការផ្លាស់ប្ដូរទម្រង់រូបរាងពណ៌សម្បុររបស់លោកឱ្យក្លាយជានារីនោះឡើយ។ ក្នុងនោះផងដែរគេសង្កេតឃើញថានាងគ្រាន់តែធ្វើច្រមុះបន្តិចបន្តួចឱ្យស្រួចស្អាត និងព្យាយាមសម្រករាងឱ្យស្លីមស្វែលជាងមុនដើម្បីលើកសម្រស់របស់នាងតែប៉ុណ្ណោះ ។

យ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងការកែរភេទ លោកធ្លាប់បាននិយាយថា វាមិនមែនជាជម្រើសសម្រាប់ផ្លាស់ប្ដូរជីវិតរបស់លោកពីមនុស្សប្រុសទៅជាមនុស្សស្រីបានឡើយ ដោយសារសព្វថ្ងៃលោកក៏នៅមានអារម្មណ៍ជាមនុស្សប្រុសខ្លះនៅឡើយ។ បើទោះជានៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តក្លាយខ្លួនទៅជាបុរសធម្មតាវិញក៏ពិតមែន ប៉ុន្តែលោកនៅតែអះអាងយ៉ាងមុតមាំថា នឹងមិនធ្វើការវះកាត់កែរភេទនោះឡើយ។ បើថ្ងៃណាមួយមកដល់មាននារីដែលព្រមទទួលតយកលោកធ្វើជាស្វាមី លោកនឹងរៀបការសាងគ្រួសារស្នងត្រកូលតាមបំណងម្ដាយរបស់នាងមុននឹងគាត់លាចាកលោកទៅ ឱ្យដូចមនុស្សទូទៅក្រោយលោកលាឈប់ពីវិស័យសិល្បៈផងដែរ។

ជាក់ស្ដែងទោះបីតារារូបនេះនិយមតែងខ្លួនជាស្រីនៅក្នុងកម្មវិធីសម្ដែងសិល្បៈផ្សេងៗពិតមែនក្ដី ប៉ុន្តែរាល់ពេលដែលលោកចេញក្រៅ និងចូលរួមកម្មវិធីធំៗរបស់អ្នកសិល្បៈដូចគ្នាគេសង្កេតឃើញលោកតែងខ្លួនស្លៀកពាក់ជាបុរសយ៉ាងស្រស់សង្ហារជាញឹកញ៉យ។

LEAVE A REPLY

Please enter your comment!
Please enter your name here