លាតត្រដាង បុរសម្នាក់ដែល ឆ័យលី ដាឡែន បង្ហាញរូបស្និតជាមួយ

0

មានការ ចាប់អារម្មណ៍ មួយកើតឡើង នៅពេល ឆ័យលី ដាឡែន បានបង្ហាញភាពស្និតស្នាលគ្នា ជាមួយមនុស្សម្នាក់។ សំណួរចាក់ ដោតជាច្រើន បានសួរនាំ ថា ដាឡែន រើសបានគូថ្មី ឬយ៉ាងណា បានជាមើលទៅផ្អែម ដាក់គ្នាបែបនេះ។
អ្នកមេម៉ាយ សាច់ទ្រលត់ ឆ័យលី ដាឡែន បានលើកថា បុរសដែលនាងជ្រើសរើស បន្តគឺអាយុលើសនាង។ ប៉ុន្តែនៅពេលគេ បានឃើញ រូបភាពបង្ហោះជាមួយបុរសម្នាក់ មុខកាត់ចិន ផ្អែមល្ហែមលើសជាតិស្ករ ក្លាយជាចម្ងល់។ តើពួកគេ ត្រូវជាអ្វីអោយច្បាស់។

ស្នេហាឬក៏ជាមិត្តភាព! ទាំងនេះជាសំណួរ ដែលបងប្អូនទស្សនិកជន ឆ្ងល់ហើយចង់ដឹងថា ដាឡែន កំពុងធ្វើរឿងអ្វី អោយប្រាកដជាក់ ជាមួយ ប្រុសក្មេងម្នាក់នោះ។ ដាឡែន ធ្លាប់និយាយសឿង ថា អ្នកដែលនាងរើសយក ជាគូ មិនមែនជាបុរសវ័យក្មេង ត្រូវតែអាយុបងនាងតិចតួច។ យ៉ាងណានៅ ពេលដែលឃើញ រូបថតនាងបង្ហោះ គេឯង នូវតែគិតថា នោះជាគូស្នេហ៍ ខណៈភាពស្និតគ្នានេះ លើសពីមិត្តធម្មតាទៅទៀត។

បើតាមប្រភព បុរសដែលអាចទាញ ដាឡែនស្និតបាននេះ គឺជាអតីត តារាសម្តែង ធ្លាប់ប្រឡូកសិល្បៈ ។ ញឹកញាប់ ថតជាខារ៉ាអូខេ អោយសាន់ដេរ និងហង្សមាស រួចបាត់មុខ មួយរយៈ ដោយឭថាទៅធ្វើការខាងផ្នែកទេសចរណ៍ ឧស្សាហ៍ ទៅក្រៅប្រទេស។ ព្រោះបញ្ហាកូវីដ សល់ពេលច្រើន អតីតតួប្រុសម្នាក់នេះ ចំណាយពេលមកស្វែងយល់ចិត្តឆ័យលី ដាឡែន សឹងរាល់ថ្ងៃ រហូតដើរកម្សាន្តជាមួយគ្នា គ្រប់តំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here