អ្នកនាង នៅ សូនីតា នៅតែមិនទាន់ រកពេល វេលា ដឹកដៃអតីតអ្នកដឹកនាំកម្មវិធីកម្សាន្ត របស់ ប៉ុស្តិ៍បាយ័នលោក ទិត្យ ថាវរិទ្ឋ ចូលរោងការនៅឡើយទេ មកទល់នឹងពេលនេះ។ អ្នកទាំង២ បានបង្ហាញអោយគេដឹង ក្រោយពេល ស្រឡាញ់គ្នា រហូតព្រមបើកចំហរ ហើយឈាន ដល់រួមរស់ ក្រោមទ្រនំ តែមួយ។ អ្នកទាំងពីរ ក៏ទទួល បានកូនប្រុស១ ធ្វើអោយ ស្វាមីនីតា ស្រឡាញ់ជាប់ចិត្តនោះផង ដោយគេចាត់ទុកថា នៅ សូនីតា គឺជាតារាស្រីតែម្នាក់ក្នុងចំណោមស្រីស្អាតនៅក្នុងរង្វង់សិល្បៈទាំងឡាយ ដែលធ្លាប់ពាក់ព័ន្ធជាមួយ លោក ទិត្យ ថារិទ្ធិ នោះផង។
ចំណងស្នេហ៍ជាង២ឆ្នាំ រវាង នៅ សូនិតា និងលោក ទិត្យ ថាវរិទ្ធ នៅទីបំផុតពួកគេទទួលបានកាដូកូនប្រុសម្នាក់ វ័យជិត១ឆ្នាំទៅហើយទាំងអ្នកទាំង២ មិនទាន់ចូលរោងការឡើយ។ នៅមិនទាន់ដឹង ហេតុផល បែបណា ដែល នៅ សូនីតា មិនទាន់ រកពាលា ជ័យបាន ស្របពេល ស្នេហានេះ ក៏មិនមានឧបសគ្គ រារាំងសោះនោះ។ដោយឡែក ពេលនេះកូនប្រុសរបស់នាងកាន់តែធំទៅហើយ នៅឡើយតែដំណឹងរៀបការរបស់នាងកាន់តែស្ងាត់សូន្យឈឹងតទៅទៀត ទើបធ្វើឲ្យមានការសង្ស័យថា សូនីតា អាចនឹងពិបាកចងជើងលោកថាវរិទ្ធ ណាស់ បើសិនជានាងនៅតែមិនអាចរៀបការបានដូចគូស្នេហ៍អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី។
គេរំពឹង ថា លោក ទិត្យ ថាវរិទ្ឋ និង សូនីតា អាចនឹងបង្កើត ពិធីសំពះផ្ទឹម អោយគេឯង បានឃើញសម និងឋានៈ ដែលមានក្នុងដៃក្នុងពេលខាងមុខ។ ជាពិសេស ដើម្បីគេចផុតពី ការរិះគន់ ពីសំណាក់អ្នកតាមដាន។ ជាមួយគ្នា នេះដែរ ក៏លេចឭថា នៅ សូនីតា និងគូគាប់ខុសវ័យនេះ ធ្លាប់រៀបចំពិធីខ្លះៗដើម្បីអោយចាស់ទុំដឹងឮផងដែរ ទើបអ្នកទាំងពីរមិនខ្វាយខ្វល់ពីរឿងរៀបការ។