បង្គោលខៀវក្នុងគូពិសេស និង គូឯក បំបាក់គូប្រកួតបំបាក់គូប្រកួតដូចគ្នា

0

ការប្រកួត កាលពីថ្ងៃទី6 មិថុនា ឆ្នាំ២០២០ កីឡាករវ័យក្មេងកំពុងឡើងកូដក្មេងៗជាច្រើនរូបបានឡើងប្រកួតគ្នានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។ ក្នុងចំណោមកីឡាករដែលមានឈ្មោះឡើងប្រកួតនៅក្នុងថ្ងៃនោះ គេកត់សម្គាល់ថាកីឡាករ4រូប គឺគូពិសេសទី3 និងគូឯកសំខាន់ទទួលបានការគាំទ្រជាងគេ ខណៈដែលគូប្រកួតទាំងពីរ សុទ្ធតែមានលទ្ធផលដូចគ្នា គឺបង្គោលខៀវផ្ដួលអោយបង្គោលក្រហមចាញ់ការប្រកួតដោយទឹកទី5។

យោងតាមការប្រកួតដែលទើបតែបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍ ម្នាក់ៗសុទ្ធតែមើលឃើញថា កីឡាករទាំង4 ប្រឹងអស់សមត្ថភាព។ កីឡាករម្ខាងៗទាំងអ្នកឈ្នះ និង អ្នកចាញ់ សុទ្ធតែល្អរៀងខ្លួន ដែលក្រោយការប្រកួតត្រូវបញ្ចប់គេអាចនិយាយបានថា អ្នកណាក៏ល្អទទួលបាននូវការគាំទ្រពីគណកម្មការ និង អ្នកទស្សនាតាមការផ្សាយបន្តផ្ទាល់។ កីឡាករ ម៉ន ភារម្យ ដែលជាគូឯក ស្ថិតក្នុងបង្គោលខៀវ បានបំបាក់កីឡាករបង្គោលក្រហម អោយចាញ់ដោយពិន្ទុ បន្ទាប់ពីចំណាយពេល5ទឹក តស៊ូជាមួយគ្នា។ កីឡាករគូពិសេស បង្គោលខៀវ ឆូន បួន ក៏បានវាយបំបាក់កីឡាករ សឿម សារ៉ាន់ អោយបរាជ័យដោយពិន្ទុដូចគ្នាផងដែរ។

ក្នុងចំណោមគូសំខាន់ទាំង2គូនេះ កីឡាករគូឯក ម៉ន ភារម្យ និង កីឡាករ ប៉ុក វិបុល ទទួលបានការចាប់អារម្មណ៍ជាងគេ ដោយកីឡាករ ប៉ុក វិបុល បង្គោលក្រហម កាន់តែទទួលបានកត់សម្គាល់ទ្វេរដង ជាពិសេសលើការប្រែប្រួលសមត្ថភាពបន្ទាប់ពីបរាជ័យដោយពិន្ទុ។ ភាពប្រែប្រួលរបស់លោកដែលគេសម្គាល់ឃើញនោះ គឺកម្លាំង និងសមត្ថភាព ដែល កន្លងមកធ្លាប់តែល្អ តែសម្រាប់ការប្រកួតកាលពីថ្ងៃនោះ គឺកីឡាករ ប៉ុក វិបុល ធ្វើមិនសូវបានល្អ នៅពេលជួបជាមួយរៀមច្បង ម៉ន ភារម្យឡើយ។ ការប្រកួតជាមួយកីឡាករ ម៉ន ភារម្យ ដ្បិតថាអាចទប់ទល់ដល់ទឹកចុងក្រោយ និងធ្វើអោយគូប្រកួតឈ្នះទាំងលំបាក ប៉ុន្តែបង្គោលក្រហម ប៉ុក វិបុល ដែលធ្លាប់វាយល្អនៅគ្រប់ការប្រកួត នៅតែប្រែប្រួលសមត្ថភាព។ កីឡាករជើងខ្លាំង ដែលធ្លាប់តែមានការកត់សម្គាល់ មានភាពរហ័ស និង កែងល្អ បែរជាស្ទក់ ស្ពឹក និង វាយចេញមិនសូវចំគោលដៅដូចមុន ទើបធ្វើអោយកីឡាករ ម៉ន ភារម្យ ដែលរាងធ្លាក់ដៃជាងមុនមានឱកាសវាយយកឈ្នះដោយមិនពិបាក។ ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលខៀវ ម៉ន ភារម្យ ត្រូវគេឃើញវាយចេញបានល្អទៅកាន់រៀម ដោយអាចនិយាយបានថា បើទោះមិនភ្លាត់ និងភាគីម្ខាងទៀតខ្សោយបច្ចេកទេសជាងមុនបន្តិច ក៏នៅតែឈ្នះនោះដែរ។ បង្គោលខៀវក្លាយជាជើងខ្លាំងក្រោយការប្រកួតចប់នេះ កាន់តែធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here