មិនធម្មតា អ្នកស្រី រ៉េត រ៉ូស បញ្ចេញស្នាដៃថតរឿងចំនួន៥ បញ្ចាំងប៉ុស្តិ៍តែ១

0

តារាជើង ជើង ចាស់ ត្រូវ ប៉ាន់តួ ម្តាយកាលីបៗ អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េត រ៉ូស ស្រាប់ តែត្រូវ គេទម្លាយថា កំពុងបន្តកាក់កប ការងារសិល្បៈ ថែមទៀតក្រោយពេលស្ងប់ កូវីដ។ អ្នកស្រី ស្ទើរ រើខ្លួនលែង រួច ទៅហើយ ក្រោយពេល ការងារ មានច្រើនសម្រុកមក។ ជាពិសេសរឿង៥ ដែលខ្លះថតចប់ និងកំពុងថត ស្រាប់តែបញ្ចាំងក្នុងស្ថានីយ៍តែមួយទៅវិញ។

អ្នកស្រី រ៉េត រ៉ូស បានសម្តែងនូវ អារម្មណ៍ ភ្ញាក់ផ្អើល នៅពេល អ្នកស្រី ដឹងថា ស្នាដៃរឿង ដែលថត សម្តែង អោយផលិតកម្មធំៗ ស្រាប់តែ ត្រូវ បានយកមក បញ្ចាំងលើ កញ្ចក់ទូរទស្សន៍ តែមួយ ៥រឿង គ្រាន់តែមុន និងក្រោយគ្នា។ អ្នកស្រី រ៉ូស ថ្លែងថា មិនដឹងជា អ្នកមើលគេជ្រិញ យើងដល់កម្រិតណា នោះទេ ស្រាប់តែសុខៗ ៥រឿងនោះ បង្ហាញប៉ុស្តី៍តែមួយ គឺនៅទូរទស្សន៍PNN។ នេះជាការរៀបចំ របស់ខាងផលិតកម្ម សហការជាមួយស្ថានីយ៍ ដោយអ្នកស្រី ក៏មិនបានដឹងមុន។ គ្រាន់តែផលិតកម្ម ថតអោយ មានអិលឌី ភីអ ជាដើម។ អ្នកស្រីទើប បានសាច់រឿងថតថ្មីរឿងភាគ «ពណ៌ជីវិត» ដែលទើបក្រុងពលី គ្រប់គ្រងដោយព្រំ រដ្ឋា។

ទោះបីយ៉ាងណា អ្នកស្រី សប្បាយចិត្តដែលការងារ សម្តែងឈានដល់ វ័យច្រើនបន្តិច នៅតែមានផលិតករមើលឃើញ។ ទាំងនេះ អាចថាកើតចេញពីភាពព្យាយាម សមត្ថភាព ការគោរពពេលវេលា ។ សប្បាយចិត្តមួយ ទៀតឃើញ ភីអិនអិន ត្រៀមបន្ថែមម៉ោង ផ្សាយកុនខ្មែរដល់២ម៉ោង រិតតែអរ ដើម្បីលើកស្ទួយរឿងខ្មែរ។ ជាពិសេសដើម្បីអោយផលិតករខំ រឿងអ្វីដែលល្អ មានគុណភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here