ក្រោយលែងប្ដី តារាហ្វេសប៊ុក Love Riya កាន់តែកាក់កប

0

តារាហ្វេសប៊ុក អ្នកនាង Love Riya កាន់តែមានទីផ្សារនៅក្នុងសិល្បៈ ពោលគឺអាចនិយាយបានថា គ្រាន់តែក្លាយខ្លួនជាស្ត្រីមេម៉ាយក៏ស៊ឹងនឹងក្លាយជាអ្នកសិល្បៈតែម្ដង។ នាងត្រូវគេឃើញទទួលបានប្រជាប្រិយភាពខ្ពស់ បើធៀបនឹងតារាហ្វេសប៊ុកផ្សេងទៀតនោះផង ជាពិសេសឱកាសឡើងឆាក និង ថតផ្សាយផ្សេងៗ។

មិនខុសពីការលើកឡើង កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ ឧសភា អ្នកនាង Love Riya ត្រូវបានក្រុមហ៊ុន S&TK TRADING CO.,LTD ចាប់អារម្មណ៍និងផ្តល់តំណែង ចុះកុងត្រា ជាអ្នកផ្សព្វផ្សាយផលិតផល សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) រយៈពេលមួយឆ្នាំនោះផង។ ក្នុងពិធីចុះហត្ថលេខា កុងត្រា តារាហ្វេសប៊ុក សាច់សខ្ចីរូបនេះ បានបង្ហើបថា តំលៃខ្លួនរបស់នាង ក្នុងរយៈពេលមួយឆ្នាំនេះ ទទួលបានខ្ទង់ម៉ឺនដុល្លារឯណោះ។ តំលៃខ្លួន ដែលមានតួលេខខ្ពស់បែបនេះ អាចបញ្ជាក់បានថា នាងពិតជាល្បីនិងអាចរកប្រាក់តាមរយៈការផ្សព្វផ្សាយពានិជ្ជកម្មផ្សេងៗ ក្រៅពីអាជីវកម្មលក់ផលិតផលអនឡាញរបស់នាង។

អ្នកនាង បានអោយដឹងថា សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ដែលជាសំឡីអនាម័យដែលមានគុណភាពខ្ពស់ ផលិតឡើងដោយវត្ថុធាតុដើមធម្មជាតិទាំងស្រុង មិនមានសារធាតុគីមីនោះឡើយ។ វីនអ៊ីយ៉ុង មាន៣ប្រភេទគឺ វីនអ៊ីយ៉ុងពណ៌បៃតង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វីនអ៊ីយ៉ុងពណ៌ខៀវ សម្រាប់ប្រើពេលថ្ងៃ និងវីនអ៊ីយ៉ុងពណ៌ស្វាយ សម្រាប់ប្រើប្រាស់នៅពេលយប់។

អ្នកនាងបានបន្តថា “សំឡីអនាម័យវីនអ៊ីយ៉ុង ពិតជាល្អ ព្រោះថាអ្នកនាងមានសាកល្បងប្រើប្រាស់ធ្វើតេស្តគុណភាពដោយខ្លួនអ្នកនាងផ្ទាល់ គឺសង្កេតឃើញថា ពិតជាល្អសម្រាប់ស្ត្រី ជាពិសេសគឺមានទំនុកចិត្ត និងភាពជឿជាក់ ទោះបីជាថ្ងៃនោះមកដល់ក៏ដោយ”។

សំឡីអនាម័យវីនអ៊ីយ៉ុង គឺជាផលិតផលមកពី តៃវ៉ាន់ ដែលជាផលិតផលឈានមុខគេលើពិភពលោក ទទួលបានស្តង់ដា ISO 9001, ស្តង់ដារគុណភាពពីសហភាពអឺរ៉ុប (CE) និងសហរដ្ឋអាមេរិក (FDA) ដែលបានចរាចរណ៍នៅលើទីផ្សារអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដែលមានលក់នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោកអ្នកអាចរកជាវសំឡីអនាម័យវីនអ៊ីយ៉ុង បាននៅតាមបណ្តាហាងលក់ផលិតផល និងម៉ាតនានាជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ងាកមកមើល សម្រស់ដ៏ស្រស់ស្អាត របស់ តារាហ្វេសប៊ុក Love Riya ដែលមានភាពទាក់ទាញ ថ្វីត្បិតមានកូនមួយមែន ប៉ុន្តែរូបរាងរបស់នាង ពិតជាស្រស់ស្អាត មិនចាញ់សម្រស់នារីវ័យក្រមុំនោះឡើយ ដោយសារតែសម្រស់ផូរផង់នេះហើយទើបធ្វើអោយនាងទទួលបានការងារផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here