គង់ ច័ន្ទស្រីមុំ ជាប់ចិត្តតំណែង ពិធីការិនី

0

គង់ ច័ន្ទស្រីមុំ ត្រូវគេ ដឹងថា ជាអតីត តារាសម្តែងដែល ធ្លាប់លេចធ្លោម្នាក់ ។ ច្រើនឆ្នាំ មកហើយដែល ស្រីមុំ បាន បំបាត់ ឱកាស ថតរឿង ក្រោយពេលមុខ របរ របស់នាង រុំព័ទ្ឋ រកពេលវេលា មិនបាន។ ប៉ុន្តែនាង ស្រាប់ តែឃើញ បង្ហាញ វត្តមាន កម្មវិធី កំប្លែង សប្បាយ មួយ តំណែង ជាពិធីការិនី ។

គង់ ច័ន្ទស្រីមុំ មិនទាន់ដឹងអោយ លម្អិតឡើយ តើកត្តា អ្វីដែលរុញ អោយនាងងាក មកពង្រីក ទីផ្សារផ្នែកពិធីការិនី។ កន្លងមក ស្រីមុំ កម្រនឹករក ឱកាស ចង់ប្រែ ជាពិធីការិនី ព្រោះជាប់ចិត្តជា តារាសម្តែង។ ប៉ុន្តែ ក្រោយពេល ឃើញនាង បង្ហាញ ការងារ ថ្មី ធ្វើអោយគេ តាមដាន និង មិននឹកស្មានថា កំពុងជាប់ មមាញឹកជាមួយ មុខជំនួញនៅ តែឆ្លៀតពង្រីកទីផ្សារសិល្បៈ បន្តទៀត។

ចាប់តាំងពី រៀបការមក គង់ ច័ន្ទស្រីមុំ ចង់បានកូន ដំបូង ជាកូនភ្លោះ។ ប៉ុន្តែវាសនា ចារ អោយនាង បានកូនទោល ជាស្រីឃ្យូតគួរ អោយស្រឡាញ់។ ចំណែក រូបសម្រស់ នាងវិញ នៅតែស្អាត។ ការតុបតែង កាយទៀតសោត ក៏នាងទទួល បាននូវភាពលេងខ្លួន ពេញនិយមកប់សេរី សមជាតារាលេចធ្លោ សុីវីល័យណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here