អបអរផង ! បើកឆាកខែថ្មី សុឹម សុវណ្ណដូឡា ឡើងស័ក មុខតំណែង

0

តារាសម្តែង និង ចម្រៀង សុឹម សុវណ្ណដូឡា ឧស្សាហ៍ ចេញមុខ ធ្វើការងារ សង្គម នៅ ក្នុង សមាជិកគ្រួសារ តារាកម្ពុជា បានធ្វើអោយ គេចាប់អារម្មណ៍។ លោក បានបង្ហោះ សារមួយ នៅលើ បណ្តាញ សង្គម ដោយ បានឡើងឋានៈ ធ្វើអោយ មិត្តភក្តិ អបអរ និងសរសើរ ពីភាពតស៊ូ បានសម្រេច នាមុខ របរប៉ូលីស របស់លោក។

មានការ ទម្លាយ អោយដឹងថា ដូឡា ត្រៀមឡើងស័ក ៣ ក្រោយពេលលោក ព្យាយាម ធ្វើការ និង ហាត់រៀន ជំនាញ មន្ត្រី ប៉ូលីសនេះ អស់ជាច្រើន ឆ្នាំ។ បើទោះបីជា លោកមានមុខ របររដ្ឋ ពិតមែន តែការងារសិល្បៈ លោកមិនដែលគិត បោះបង់សោះឡើយ។ សិល្បៈ មានផ្លែផ្កា បែបណា លោកនៅតែពេញ ចិត្តប្រឡូក តាម និស្ស័យ ពេញចិត្ត តាំងពីនៅវ័យក្មេង។

បើមើល លើបណ្តាញ សង្គមផ្ទាល់ របស់ សុឹម សុវណ្ណដូឡា បាន សរសេរបង្ហោះថា «ថ្ងៃស្អែកជាពេលវេលាផ្លាស់ប្តូរគ្រប់យ៉ាង​ទៅកាន់ភារកិច្ចតួនាទីការងារថ្មី ទោះបីជាជំហ៊ានរបស់យើងយឺតក៏ពិតមែន​ ប៉ុន្តែយើងមិនដែរបានបញ្ឈប់ដំណើរឆ្ពោះទៅរកឧត្តមភាពនៃជីវិតដែរតស៊ូយ៉ាងលំបាកលំបិននេះឡើយ​ :pray::pray::cop:♂»៕ តំណែងថ្មី នេះ យើងមាន តែចូលរួម ត្រេកអរ ហើយជោគជ័យបន្តទៀត សម្រាប់ ផែនការថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here