អ្នកនាង ក្អយ ដែលពេលនេះ រស់នៅ ក្នុង ភាព សុខសាន្ត នៃជីវិតគ្រួសារ ត្រូវដឹងថា ធ្លាប់ឆ្លងកាត់ ជីវិតអាយ៉ៃ និង ចាបុី។ គេភ្ញាក់ផ្អើល ដែលដឹងថា និងជា កូនសិស្ស លោកគ្រូ ស្មៀន ឈាង និង អ្នកស្រី អ៊ុក សុផា។ ក្អយ នាងមានភាពសោកសៅ នៅពេលបាត់បង់ ប្រភពដើម បណ្តុះ អោយ នាង ចេះដឹង ខាងសិល្បៈ ។
អ្នកនាង ក្អយ បានយំសោកសៅ កាលពី ម្សិលមិញ ថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ នូវពេល ដឹងថា លោក ឈិន ឈាង អ្នកចម្រៀង អាយ៉ៃ បាត់បង់ជីវិត ហើយត្រូវជាគ្រូនាងទៀត។ ស្រីអយ ក៏បានអំពាវនាវ ដល់សិល្បករ រួមជំនាន់ និងថ្មី រៀនសាលា វិចិត្រសិល្បៈ មកចូលរួមពិធី បុណ្យសព លោកគ្រូ ដែលស្ថិតនៅខាងជើង វត្តនាគវ័ន។
អ្នកនាង ក្អយ ថ្លែងថា ការបាត់បង់ លោកគ្រូ ស្មៀន ឈាង នេះ នាងពិតជា តក់ស្លត់ណាស់ ហើយ ក៏បួងសួងដល់ ដួងវិញ្ញាក្ខន្ឋលោកគ្រូ បានដល់សុគតិភព។ បើរំលឹក រឿងពីមុន នាងជាសិស្ស អាយ៉ៃ ដំបូងគេ ក្រោយវគ្គ បង្រៀនអាយ៉ៃ ឆ្នាំ២០០៣។ លោកគ្រូ បានចុះមក បង្រៀនហើយធ្វើអោយ នាងយល់ដឹងតិចនិច រហូតអាច ប្រឡង បានពានប្រចាំសាលា ទៀតផង។ ដោយសារ តែនាង ចោល អាយ៉ៃ និង ចាបុី យូរពេក ទើបគិតថា មិនអាចងាក ទៅបណ្តុះក្មេងៗស្រករ ក្រោយបាន។ នាងមានតែ សុំដល់ អ្នកជំនាញ ចេះអាយៃ ចាបុី ប្រឹងបណ្តុះថ្នាល ក្រោយៗទៀត ដើម្បីវប្បធម៌ បុរាណយើង ហើយ ក្មេងៗ ក៏ត្រូវជួយគាំទ្រដែរ។








