នន់ ជំនិត និង រិទ្ធ ប៊ុនម៉ៅ ប៉ះគ្នាលើសង្វៀនបិទទ្វារ

0

នៅរសៀលថ្ងៃសៅរ៍ទី30 ឧសភា ឆ្នាំ២០២០នេះ សង្វៀនប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែមានការប្រកួតបិទទ្វារ ដោយមានវត្តមាន កីឡាករកម្ពុជា និងកីឡាករកម្ពុជា សុទ្ធតែក្មេងៗ និង មានសមត្ថភាពនឹងបង្ហាញខ្លួន។ កីឡាករ នន់ ជំនិត ដែលជាកីឡាករឡើងកូដ និង កីឡាករ ហ៊ា ចាន់ថន ដែលជាកីឡាករឡើងកូដមួយរូបដែរ នឹងបើកការប្រកួតវាយគ្នាក្នុងនាមជាគូឯក ខណៈពេលដែលនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការប្រកួតរវាងគូពិសេសខ្លាំងៗ ចំនួន៤រូបទៀត។ ការប្រកួតនេះ ទោះបីត្រូវបានប្រកាសថា គឺជាការប្រកួតបិទទ្វារ តែអ្នកគទ្រដែលរង់ចទស្សនាមាការចាប់អារម្មណ៍។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល ថ្ងៃសៅរ៍នេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនស្រាប់ រាល់ការផ្សាយបន្តផ្ទាល់ ក្នុងដំណាក់កាលកូវីត១៩នេះ។ កីឡាករកម្ពុជា៤រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំង ជាពិសេសគឺ កីឡាករ នន់ ជំនិត ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ ហ៊ា ចាន់ថន នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមដាក់គ្នា ខណៈដែលកីឡាករគូពិសេស៤រូបទៀត គឺ សឿន ឆ្នើម ត្រូវប្រកួតជាមួយ រិទ្ធ ប៊ុនម៉ៅ ដែលកំពុងឡើងសន្ទុះក្នុងក្លិបអាណាចក្រគុនខ្មែរ និងគូពិសេសមួយគូទៀតគឺ កីឡាករ សេក ចៅជូត ដែលឡើងកូដខ្លាំង ប្រកួតជាមួយកីឡាករ ថន ភឿក មកពីក្លិបឃ្លាំងមឿងខេត្តពោធសាត់។

ពួកគេម្នាក់ៗនឹងឡើងប្រកួតសុីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំងអោយអ្នកទស្សនាតាមផ្ទះទស្សនា។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៦ត្រូវគេប៉ះគ្នាក្នុងការប្រកួតលើកនេះ ដោយម្នាក់ៗគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតប៉ះគ្នា គឺទាំង៦នាក់ សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថាល្អមើលសម្រាប់ជំនួបប៉ះគ្នា។ កីឡាករកម្ពុជាទាំង៦ បានបង្ហាញពីការត្រៀមខ្លួនច្បាស់លាស់ខ្លាំងណាស់ ទើបឈានដល់ការផ្គូរផ្គងអោយឡើងប្រកួតជាមួយគ្នា ដើម្បីសាកល្បងសមត្ថភាពគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here