ម្ចាស់ផលិតផល EiEi ដែលត្រូវបានគេស្គាល់ថាជាតារាហ្វេកប៊ុកល្បីឈ្មោះ និង ជាម្ចាស់ផេក Siv Mey Onlineshop
តែងតែសកម្មនៅក្នុងការធ្វើសប្បុរសធម៌ ជារឿយៗ ពិសេសនៅក្នុងកំឡុងពេលដែលប្រទេកំពុងតែជួប បញ្ហាជម្ងឺរកូវីដ១៩នេះតែម្ដង។
យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់អ្នកនាង អ៊ាន សៀវម៉ី កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ថ្មីៗនេះ បានបញ្ញាក់ថា អ្នកនាងបានចូលសម្ដែងការគួរសមដោយផ្ទាល់ជាមួយនឹងឯកឧត្តម សេង ទៀង ដើម្បីបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ៥០០០$ សម្រាប់ចូលរួមជាចំណែកមួយជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជម្ងឺរកូវីត១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះកាលពីថ្ងៃទី ២៥ មុននេះផងដែរអ្នកនាង ក៏បានចុះជួបជាមួយនឹងប្រធានកាកបាទក្រហមខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដើម្បីនាំយកនូវថវិការបរិច្ចាគចំនួន 10000$ និងជែលលាងសម្អាតដៃសម្លាប់មេរោគ ដល់ក្រុមការងារកាកបាទក្រហមក្នុងខេត្តកណ្ដាលដើម្បីចូលរួមជាចំណែកជួយសង្គ្រោះ ចែករំលែកដល់ទុរគតជន និង ជនក្រីក្រដែលត្រូវការជំនួយ ដែលជានិច្ចកាលកាកបាទក្រហមកម្ពុជាទៀតសោតតែងតែចុះជួយសម្រួលដល់ប្រជាជនគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។
នេះគឺជាគម្រូមួយដ៏គួរឱ្យកោតសរសើរខណៈ សកម្មភាពសប្បុរសធម៌របស់នាងតែងតែបង្ហាញពីការគិតគូរដល់ប្រទេសជាតិ ចេះជួយដល់សង្គមក្នុងអំឡុងពេលដែលប្រទេសកំពុងតែជួបនឹងបញ្ហា។ ម្យ៉ាងវិញទៀតអ្នកនាងហាក់មិនមើលនឹងភ្នែកឡើង គឺតែងតែចំណាយថវិកាផ្ទាល់ខ្លួនដើម្បីចែករំលែកអំពើល្អជាញឹកញាប់ដើម្បីជួយដល់អ្នកក្រខ្សត់ ក្មេងកំព្រា ព្រះសង្ឃ ដែលត្រូវការជំនួយគ្រប់ស្ថានភាពផងដែរ។