ម្ចាស់ក្លិបសិល្បៈមួយ ប្រកាសបើកបង្រៀនជំនាញសិល្បៈដោយឥតគិតថ្លៃ

0

លោក សែម ធារិន្ទ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្លឹបសិល្បៈ « វិថីនៃស្ពានតារា » និងជាសមាជិកគ្រួសារតារាកម្ពុជា ដែលអ្នកដឹកនាំតួសម្ដែងនៅតាមផលិតកម្មនានាផង បានប្រកាសថាលោកនឹងទទួលបង្រៀនជំនាញសិល្បៈដោយឥតគិតថ្លៃចាប់ពីការផ្សាយដំណឹងនេះតទៅ។ នេះជាជំហរជួយដល់អ្នកសិល្បៈដែលខ្វះខាតសមត្ថភាព ហើយចង់ប្រឡូកការសម្ដែង ដ៏គួរអោយសរសើរនោះផង។

ក្នុងសំណេរគួរអោយសរសើរកាលពីពេលថ្មីៗ លោកបានសរសេរថា « ខ្ញុំបាទ សែម ធារិន្ទ ជាម្ចាស់ក្លឹបសិល្បះវិថីនៃស្ពានតារា&ជាមេដឹកនំាតួសម្តែងសូមជំរាបដល់តួសម្តែងថ្មីៗនឹងពុកម៉ែបងប្អូនដែលស្រលាញ់ចង់ចូលសម្តែងខ្ញុំបាទនឹងបើកបង្រៀនរាល់ថ្ងៃអាទិត្យដោយមិនយកថវិកាទេសម្រាប់អ្នកដែលចង់ចូលខ្ញុំនឹងទាញចូលគ្រុបរៀនសម្តែង។ឆាតឬខល 086298828/017361413/0978857564 » ។ ក្នុងនោះផងដែរលោកបញ្ជាក់ថា ការបើកទទួលបង្រៀននេះ គឺជ្រើសរើសយកមិនប្រកាន់ស្រី ឬប្រុសនោះទេ ហើយការបង្រៀននេះមានទាំងផ្នែកចម្រៀង និងសម្ដែង។ អ្វីដែលសំខាន់ឱ្យតែមានរូបសម្បត្តិសមរម្យដើម្បីសាកសម និងងាយស្រួលដើរលើទីផ្សារសិល្បៈបាន ហើយពិសេសអ្នកដែលស្នាក់នៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្ដងដែលអាចមានភាពងាយស្រួលដល់ការធ្វើដំណើរមករៀនសូត្រ។

លោកបានលើកឡើងថា ហេតុផលដែលជម្រុញឱ្យលោកបើកវគ្គបង្រៀននេះពីព្រោះលោកចង់ជួយសម្រួលដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់សិល្បៈ ហើយក៏មានទេពកោសល្យផ្នែកសិល្បះស្រាប់ ប៉ុន្តែគ្មានឱកាស និងគ្មានលទ្ធភាពបន្តការរៀនសូត្រក្នុងវិស័យនេះ។ ទើបលោកសម្រេចចិត្តទទួលបើកបង្រៀនដោយឥតគិតថ្លៃ ដើម្បីឱ្យបានសិក្សារៀនសូត្រនិងមានជំនាញត្រឹមត្រូវចេញពីសាលាច្បាស់លាស់ និងសុទ្ធសឹងតែបង្រៀនដោយគ្រូដែលមានបទពិសោធន៍ផ្នែកសិល្បៈជាច្រើនឆ្នាំយកមកធ្វើការបង្ហាត់បង្រៀនផងដែរ ។ នេះគឺជាឱកាសមាសដ៏ពិសេសមួយដែលអាចជួយឱ្យយុវជនជំនាន់ថ្មីដែលមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកសិល្បៈ។ ខណៈក្លឹបនេះបានបើកដំណើរការឡើងវិញជាច្រើនឆ្នាំមកហើយដែលមានទីតាំងនៅខាងជើង ជាប់ផ្សារចាក់អង្រែ។ ក្លឹបសិល្ប:មួយនេះបានបណ្ដុះបណ្ដាលអ្នកសិល្ប:ឲ្យក្លាយជាអ្នកជំនាញជាច្រើននៅក្នុងពិភពសិល្ប:នាពេលកន្លងមក។