មានការទម្លាយ ព័ត៌មានច្បាស់ការណ៍ មកថា តារាចម្រៀង ថ្មីចាស់ ប្រមាណ៨ដួង ត្រូវបាន កំណត់ អោយក្លាយ ជាសមាជិក ប្រចាំ ក្រុមហ៊ុនមួយផ្លូវការ។ ពួកគេទាំងនោះ និង រួមគ្នាបង្ហាញលើ ការថតច្រៀងសម្តែង ក្រោយ មើលឃើញថា ទាំងសមត្ថភាព ទេពកោសល្យ ទឹកដមសំឡេង អាចប្រើការបាន។
មានការ អបអរ ពីសំណាក់ មិត្តភក្តិ ដែលខាង Jack Khun Medai ជ្រើសរើសច្បាស់ការណ៍ តួទាំង៨រូបនេះ មកបំបែកទីផ្សារចម្រៀង។ ស្របពេល មហាជន មួយចំនួន គ្រាន់តែដឹងថា ជេក ឃុន ជាភោជនីយដ្ឋាន មានម្ហូបអាហារឆ្ងាញ់ និងតារាល្អៗច្រៀង នៅទីនោះ។ យ៉ាងណា គេនៅ មិនទាន់ប្រើថា ជាផលិតកម្មនៅឡើយ ដោយគ្រាន់តែជាគ្រុប មួយវាយលុកលើបទចម្រៀង តែងនិពន្ឋថ្មីៗ បង្ហាញនៅលើទីផ្សារ។
លោក យ៉េប រ៉ូហ្វាត អ្នកដឹកនាំតួ សម្តែង បានថ្លែងថា តារាទាំង ៨រូបនេះ ជ្រើសរើស អោយ ចូល ជេក ឃុន មេឌា ប្រមាណមួយខែ ឬ២ខែមកហើយ ដោយមិនទាន់ប្រកាស អោយដឹងជាផ្លូវការ។ លឿនៗទៅមុខ ទៀត ពួកគេ និងបន្តចេញ បទចម្រៀង តាមលំដាប់លំដោយ ផែនការ ព្រោះយើង មានធនធាន ចែកការងារគ្រប់គ្រាន់។ តារាទាំង៨ ដួង មាន ប៉ែន សារ៉ាវ, ជួន អមរិទ្ឋ, សុខ មុនីរក្សា, វឿន ជីវ៉ា, រិន ឆាន្នី, លោក វ៉ាន់ ដាណេ, កញ្ញា ហ្វារីដា, និងកុមារី ខា ស្រីពេជ្រ។ តារាទាំងនេះ នឹងបន្តយុទ្ឋនាការ បំបែកបទចម្រៀងអោយ ល្បីល្បាញ ព្រោះសំឡេងពួកគាត់ល្អៗ ហើយរំពឹងថា ជោគជ័យ មានការងារបន្តទៀត ជាមួយគ្នា។















