ជាយុទ្ឋសាស្ត្រ ថ្មី ផលិតកម្មសាន់ដេរ ស្រាប់តែងាក យកតារាចម្រៀង លំដាប់យុវវ័យ របស់ខ្លួន មាន សុខ ពិសី និង នាយចឺម យកមកដាក់បទ ចម្រៀងច្រៀងជល់គ្នា។ យុវវ័យ ដែល បានឃើញសញ្ញា មួយនេះខ្លះ ថាពួកគេ សមគ្នា ខ្លះថា មិនសូវទំនង ព្រោះនាយចឺម ជាសិស្សប្អូន ច្រើនឆ្នាំពេក។
យ៉ាងណា ក៏ដោយ ក្នុងពេលដែល នាយ ចឺម ត្រូវរុញ អោយក្លាយជាដៃគូ ចម្រៀងជាមួយ សុខ ពិសី ឃើញ អាចនឹង ចំណេញ ភាពល្បីល្បាញ របស់នាយ មួយប្រាវទៀត។ ម្នាក់ៗ សុទ្ឋ មានឈ្មោះ ល្បីល្បាញ ដូចគ្នា ដែលរំពឹងថា អាចលេចធ្លោបន្ត។ ស្របពេល នៅសាន់ ដេរ ហាក់ស្ងាត់ ចម្រៀងផ្ទុះៗ ដែរនោះ ពិតណាស់ ធ្វើអោយមាន ការតាមដាន ជាថ្មី។
ទោះជាយ៉ាងណា សុខ ពិសី ធ្លាប់និយាយថា នាងមិនប្រកាន់ក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយនោះទេ គឺជាមួយតារារូបណាក៏នាងអាចធ្វើបានដែរ ឲ្យតែផលិតកម្មតម្រូវ។ ឥឡូវពិសី ពិតជាព្រមធ្វើដៃគូឆ្លងឆ្លើយរបស់នាយចឺម មែន ទាំងច្រៀងនិងសម្ដែងទៀតផង ដែលពួកគេលេងជាខ្សែរឿងរួមគ្នា។ នៅ ទ្រនំ សាន់ ដេរ សុខ ពិសី ត្រូវបាន គេរៀបចំអោយ ចាប់ដៃគូ ជាមួយ តារាប្រុសជួរ មុខ នៅទីនោះ បន្តបន្ទាប់ កន្លងទៅ។ ករណីដូចជា ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ឋ ខាន់ ជេមន៍ ជាដើម។ នៅមិនទាន់ ដឹងថា បទដំបូង មានចំណងជើងអ្វីនោះទេ ការចាប់ដៃគូនេះ មានតែតាមដានបន្ត។










