បេប៊ី ដើម្បីអាជីពចម្រៀង សុខចិត្តលះបង់ពីពិធីការិនីដែលធ្លាប់តស៊ូ

0

អស់មិនតិចឆ្នាំនោះទេ ទម្រាំ កញ្ញាបេប៊ី មានឱកាសបានចូលបម្រើការងារ នៅសុីអីអិន និងម៉ាយធីវី ក្នុងនាមជាពិធីការិនី។ នាងមានការតស៊ូ ប្រឹងប្រែង ណាស់ទំរាំ អាចហែលឆ្លង បានកម្រិតនេះ។ យ៉ាងណា បេប៊ី បានសម្រេចចិត្ត ចាកចេញពី ទ្រនំមួយនេះ បន្ទាប់ពី បានកាត់ចិត្ត ទាំងអាល័យ ព្រោះតែចង់ ពង្រីកមុខ របរចម្រៀង អោយលូតលាស់ទៅមុខ ស្របពេលដែលនាងក៏ក្លាយជាតារាចម្រៀងដែលគ្មានពេលគ្រប់គ្រាន់អោយកម្មវិធីនោះ។

ស្រីស្អាត បេប៊ី បានលាឈប់ពី ការងារ ពិធីការិនី ច្រើនសប្តាហ៍ មកហើយ ក្រោយពេលនាង យល់ថាដល់ពេល ត្រូវជ្រើសរើស។ បេប៊ី បានបាត់ឱកាស ថតសម្តែងជាច្រើនឆ្នាំ ងាកមកធ្វើពិធីការិនី។ ប៉ុន្តែ ជម្រើសរបស់នាង ចុងក្រោយ យកចម្រៀងដោយ នាងចង់អោយ ការងារផ្នែក ចម្រៀង ទទួលបានភាពរីកចម្រើន អោយល្អជាងនេះ។

ទោះជាយ៉ាងណា នាងថា នេះគឺជាការសម្រេចចិត្តមួយដ៏ពិបាក ព្រោះថានាងមានអនុស្សាវរីយ៍ និងទទួលបានបទពិសោធន៍ច្រើនពីការងារទាំងនោះ ប៉ុន្ដែដោយសារតែនាងដល់ពេលដែលត្រូវពង្រឹងអាជីពចម្រៀង​ទើបសុខចិត្តបោះផ្នែកពិធីការិនីនេះមួយអន្លើសិន ស្របពេលដែលអាជីពសម្ដែងភាពយន្ដ ក៏មិនអាចវិលមកវិញបានដែរ ប៉ុន្តែបើផលិតកម្មថោន តម្រូវឲ្យនាងថតកុន នាងនឹងទទួលសម្ដែងដោយរីករាយ។

ជាការមើលឃើញ ចម្រៀងរបស់នាង មានការរីកចម្រើន ពេលចេញនៅលើទីផ្សារ ទើបបេប៊ី មានទាំងក្រុមរាំ និងក្បាច់រាំប្លែកៗ។ ជាពិសេស មកពីយល់ថា តារាចម្រៀងឥឡូវ មានទីផ្សារជាង សម្តែងផងនោះ កាន់តែរុញអោយ នាងគិតគូបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here