ចូលសិល្បៈ មិនតិច នោះទេ ដែល ឱក សុគន្ឋកញ្ញា បានបង្ហាញភាពទន់ភ្លន់ ព្រមជាមួយការស្លៀកពាក់ ។ នាងស្រាប់តែបង្ហាញ នូវរូបភាព ឈុតហែលទឹក ប្រឡែងលេងជាមួយ កូនប្រុស និងស្វាមី យ៉ាងមានសេចក្តីសុខ។ ហ្វេនៗ ទាំងឡាយ ភ្ញាក់ចង់ដាច់ផ្ងារ ព្រោះ គេពិតជាមិន ដែលឃើញពី មុនមកនោះទេ។
នេះចាត់ទុកថា ជារូបភាពទាក់ទាញ ប្លែកចិត្តតែម្តង ដោយសារ ឱក សុគន្ឋកញ្ញា តាំងពីពេញវ័យ និង មានឈ្មោះ ជាតារាលំដាប់មក ទល់ពេលការ គឺមិនដែល នឹងចង់បង្ហាញ សាច់ទ្រូង ដូចគេឡើយ។ ទើបតែកក្រោយពេល សម្រាលកូន ឃើញថានាង បង្ហាញអ្វី ដែលប្លែក អោយគេ ចាប់អារម្មណ៍។ បើទោះជា មិនដល់ថ្នាក់ ជ្រុលតែនោះ ជាចំណី អារម្មណ៍ មួយកម្រ។
ឱក សុគន្ឋកញ្ញា តាំងពីរៀបការ និងមានកូន១មក រមែងបង្ហាញស្នេហាផ្អែមល្ហែម។ នាងនៅតែ មានប្រជាប្រិយភាព ដដែល ដោយចម្រៀង ចាស់ថ្មីរបស់នាង នៅតែពេញ និយម ចំពោះមិត្តអ្នកស្តាប់។ បើនិយាយ ពីសម្រស់វិញ ទោះមានអូនឆលី មែន តែរូបមន្តថែរក្សា ខ្លួន អោយនៅក្មេងវ័យ គឺនៅតែ ពូកែ ស្អាតសាច់ចាំដដែល។ មូលហេតុនេះ ហើយទើប ស្វាមីតាមយក ចិត្ត គ្រប់ជំហ៊ាន ព្រោះស្រឡាញ់។











