ឡាយ លក្ខិណា មកវិញឬនៅកាណាដារហូត!

0

តារាសម្តែង និងចម្រៀង ធ្លាប់ល្បីឈ្មោះ ឡាយ លក្ខិណា បានបាត់វត្តមានពី កម្ពុជា ច្រើនខែមកហើយ។ នាង ត្រូវគេដឹងថា បានចេញទៅ សម្តែងនៅប្រទេសកាណាដា ។ ដំណើរ សម្តែងរបស់ បានបិទបញ្ចប់ហើយ ដោយនាងត្រូវ វិលមកស្រុក។ ប៉ុន្តែបែរជា មិនទាន់ឃើញ ស្រីស្អាត ឡាយ លក្ខិណា វិលវិញនោះទេ ក្នុងពេលលេចឭថា នាងរស់នៅទីនោះហើយ?។

បើតាម ប្រភព ឡាយ លក្ខិណា បន្តរស់នៅកាណាដា ច្រើនខែទៀតដោយ ទំនងអាចយូរកាល ។ នាងត្រូវ បានការងារធ្វើ នៅទីនោះ ដោយច្រៀងផង និងទទួលរៀបចំតារាចេញពី កម្ពុជា បានសម្តែងនៅទីនោះ។ អ្វីដែលពិសេស នាងត្រូវគេទម្លាយថា កំពុងជក់ចិត្តស្នេហាថ្មី ហើយ បុរសជាគូស្នេហ៍ ក៏បានធានា នាងរស់នៅទីនោះ។ យ៉ាងណា នេះជា តម្រុយដែល យើងទទួលបាន ហើយក៏នៅតាមដាន បន្តទៀតថានាង ពិតជារស់នៅមែន ឬមកស្រុកវិញ។

ឡាយ លក្ខិណា ជាប់ឈ្មោះជាតារាស្អាត សាច់ស ទ្រលុតទ្រលន់ កាលពីច្រើនឆ្នាំមុន។ នាងមានទីផ្សារសិល្បៈណាស់ គ្រានៅក្មេង ។ ប៉ុន្តែនាង បែរជាបរាជ័យរឿងស្នេហ៍ បណ្តោយខ្លួន នៅមេម៉ាយ ជាង១០ឆ្នាំ។ ទើបតែវិលមក សិល្បៈវិញបានមួយប្រាវ ក៏ចេញទៅកាណដា នឹងពាក្យល្ហិចល្ហៀងមានគូស្នេហ៍ នាតំបន់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here